Yearendyearend1140x150

ភ្នំពេញនឹងអនុវត្តច្បាប់ចរាចរណ៍យ៉ាងតឹងរឹងចំពោះការចេញ-ចូលភ្នំពេញអំឡុងបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍
(រូបភាព៖ រាជបណ្ឌិតសភាកម្ពុជា)

ភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញ នឹងធ្វើការអនុវត្តយ៉ាងតឹងរឹងចំពោះច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានសុខាភិបាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរបស់ប្រជាពលរដ្ឋ ពេលត្រឡប់ទៅស្រុកកំណើត និងពេលត្រឡប់ពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញ។ នេះជាប្រសាសន៍របស់លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍។

លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងការចូលរួមគោរពតាមវិធានការសុខាភិបាលថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សមត្ថកិច្ចនឹងអនុវត្តតាមច្បាប់យ៉ាងតឹងរឹងចំពោះបុគ្គលណាដែលមិនគោរពតាមវិធានសុខាភិបាល ដូចជាមិនពាក់ម៉ាស មិនរក្សាគម្លាតជាដើម។

ចំពោះរថយន្តដឹកអ្នកដំណើរមិនត្រូវផ្ទុកមនុស្សច្រើនឡើយ ហើយត្រូវរថក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស និងបាញ់អាល់កុលជាដើម ហើយចំពោះរថយន្តលក្ខណៈគ្រួសារ ក៏ត្រូវពាក់ម៉ាសដែរ ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ចេវ ហាក់។

លោកឧត្តមសេនីយ៍ទោ ក៏បានឱ្យដឹងថា គ្រប់ច្រកចេញទាំង៦របស់រាជធានីភ្នំពេញត្រូវបានត្រួតពិនិត្យទាំងចេញពីរាជធានីភ្នំពេញ ក៏ដូចជាចូលមករាជធានីពេញវិញ គឺមិនអនុញ្ញាតឱ្យផ្ទុកលើសចំណុះ ពាក់ខ្សែក្រវ៉ាត់ និងត្រូវពាក់ម៉ាស ពាក់មួកសុវត្ថិភាពជាដើម ហើយបើសិនជាប្រជាពលរដ្ឋមិនគោរពតាមវិធានការនេះ សមត្ថកិច្ចនឹងផាកពិន័យតាមផ្លូវច្បាប់។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវផែនការសំដៅធ្វើយ៉ាងណាការពារសុវត្ថិភាព សន្តិសុខសាធារណៈនិងសង្គម ជាពិសេសអាជ្ញាធរខណ្ឌទាំង១៤នៅទូទាំងរាជធានីភ្នំពេញ និងការិយាល័យជំនាញទាំងអស់ត្រូវពង្រឹង និងអនុវត្តការងារល្បាតត្រួតពិនិត្យនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បង្ការទប់ស្កាត់ ក្នុងឱកាសនៃការឈប់សម្រាកនេះ និងដើម្បីទប់ស្កាត់ការលួច ឆក់ ប្លន់ ក៏ដូចជាការបង្ការមិនឱ្យមានក្មេងទំនើងនៅក្នុងរាជធានីភ្នំពេញផងដែរ។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ស្ដីពី ការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការអនុវត្តវិធានការច្បាប់ចរាចរណ៍ក្នុងការធ្វើដំណើរ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងការចូលរួមគោរពតាមវិធានការសុខាភិបាល និងអនុវត្ត ៣ការពារ ៣កុំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង