Yearendyearend1140x150

ពលរដ្ឋមួយចំនួនសម្រុកទៅលេងស្រុក តែមិនសូវច្រើនដូចភ្ជុំឆ្នាំមុនៗ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ប្រជាពលរដ្ឋធ្វើដំណើរដោយម៉ូតូខ្លួនឯងទៅស្រុកកំណើត។

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំប្រពៃណីជាតិខ្មែរក្នុងឆ្នាំនេះ ពលរដ្ឋមិនសូវសម្រុកទៅលេងស្រុកជួបជុំគ្រួសារច្រើនកុះករ ដូចឆ្នាំកន្លងទៅដែលមិនទាន់មានវត្តមានកូវីដ១៩។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនសហគ្រាស កម្មករកម្មការនីរោងចក្រ និងប្រជាពលរដ្ឋ នឹងឈប់សម្រាករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែតុលាឆ្នាំ២០២១។មុនថ្ងៃភ្ជុំធំចូលមកដល់ ពលរដ្ឋភាគច្រើនបានធ្វើដំណើរទៅស្រុកកំណើតជួបជុំគ្រួសារ ដើម្បីធ្វើបុណ្យជុំគ្នាឧទ្ទឹសកុសលបុណ្យដល់ជីដូន ជីតា ឪពុកម្តាយ បងប្អូន និងញាតិមិត្តដែលលោកបានចែកឋានទៅ។

តែជាការកត់សម្គាល់ ភ្ជុំបិណ្ឌឆ្នាំនេះ ដោយសារតែបញ្ហាកូវីដ១៩ ឃើញថាប្រជាពលរដ្ឋមិនសូវសម្រុកទៅស្រុកច្រើនកុះករ ដូចឆ្នាំដែលមិនទាន់មានជំងឺកូវីដនោះទេ។ទន្ទឹមនឹងនេះ រថយន្តក្រុងដឹកអ្នកដំណើរក៏មិនសូវមានភ្ញៀវទិញសំបុត្រទៅខេត្តច្រើននោះដែរ ដោយសារតែមានប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួនជំនួសឱ្យការជិះរថយន្តក្រុងមានមនុស្សច្រើន។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង