Cct850x100 1
1800px x h300px kh

មនុស្ស២នាក់បានស្លាប់នៅក្នុងការផ្ទុះមួយនៅខាងក្រៅវិហារអ៊ីស្លាមក្នុងទីក្រុងកាប៊ុល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រផ្ទុះមួយនៅខាងក្រៅវិហារអ៊ីស្លាមក្នុងទីក្រុងកាប៊ុល ប្រភពរូប៖ ស៊ីស៊ីធីវី

អាហ្វហ្គានីស្ថាន៖ អ្នកនាំពាក្យតាលីបង់ បានបញ្ជាក់ថា យ៉ាងហោចណាស់ជនស៊ីវិល ២ នាក់បានស្លាប់និង ៤ នាក់ទៀតរងរបួស បន្ទាប់ពីការផ្ទុះមួយបានកើតឡើងនៅចំកណ្តាលហ្វូងមនុស្សនៅខាងក្រៅវិហារអ៊ីស្លាមដ៏ធំមួយក្នុងទីក្រុងកាប៊ុលរដ្ឋធានីអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សាយយ៉េត ខូសទី (Sayyed Khosti) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការផ្ទុះនេះបានកើតឡើងនៅ ខណ្ឌប៉ូលីស១ នៃទីក្រុងកាប៊ុល ហើយអាជ្ញាធរកំពុងព្យាយាមតាមចាប់ខ្លួនជនដៃដល់ ដែលនៅពីក្រោយការវាយប្រហារនេះក្នុងពេលឆាប់ៗនេះ។

អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានសរសេរនៅលើបណ្តាញសង្គមធ្វីតធឺថា «ការផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅឯកន្លែងប្រមូលផ្តុំរបស់ជនស៊ីវិល នៅជិតខ្លោងទ្វារវិហារអ៊ីស្លាមអ៊ីដហ្គាហ៍ នៅរសៀលថ្ងៃអាទិត្យ។

ប្រភពក្រៅផ្លូវការបាននិយាយថា មនុស្សយ៉ាងតិច ៣៥ នាក់បានរងផលប៉ះពាល់ដោយការផ្ទុះនេះ។ ពួកគេនិយាយថា បុគ្គលិកសន្តិសុខតាលីបង់បានចាប់ខ្លួនជនសង្ស័យ ៣ នាក់ បន្ទាប់ពីការវាយប្រហារនៅជិតកន្លែងផ្ទុះ។

ទោះជាយ៉ាងណារហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយ៕

Khcct banner

អត្ថបទទាក់ទង