Yearendyearend1140x150

ថៃរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាង១ម៉ឺននាក់នៅថ្ងៃអាទិត្យនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ប្រភព៖ ដឹណេហ្សិន

ប្រទេសថៃ៖ ក្រសួងសុខាភិបាលថៃបានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដនៅថ្ងៃអាទិត្យនេះ ចំនួន ១០ ៨២៨ នាក់ និងមានអ្នកស្លាប់ចំនួន ៧៧នាក់ ដែលក្នុងនោះមាន ១០៤ នាក់កំពុងជាប់ក្នុងពន្ធនាគារ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកថៃ។

ក្រសួងសុខាភិបាលថៃ បានរកឃើញអ្នកវិជ្ជមានកូវីដថ្មី ចំនួន១០ ៨២៨ នាក់ និងមានអ្នកស្លាប់ចំនួន ៧៧នាក់ ខណៈមានមនុស្ស ១១.៨៩៤ នាក់បានជាសះស្បើយហើយត្រូវបានអនុញ្ញាតឱ្យចេញពីកន្លែងព្យាបាល។

ដោយឡែកសម្រាប់ករណីសរុបការឆ្លងកូវីដ១៩ ក្នុងប្រទេសថៃ មានចំនួន ១.៦៣៧.៤៣២ សម្រាប់អ្នក ជាសះស្បើយចំនួន ១.៥០៨.១៦៧ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១១២.២៥១ និងអ្នកដែលបានស្លាប់ចំនួន១៧.០១៤ ។

ទន្ទឹមនឹងនេះ មានប្រជាជនចំនួន ៨៩.៦២០ នាក់ផ្សេងទៀតបានចាក់វ៉ាក់សាំំងការពារកូវីដ ១៩ លើកដំបូងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយចំនួន ១៧៦.០៧៤ និងការចាក់លើកទី ២ ២២.៣២២ ដូច្នេះចំនួនប្រជាជនដែលចាក់វ៉ាក់សាំង Covid-19 សរុបទូទាំងប្រទេសមានចំនួន ៥៤.៨៦៩.៤១១ ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង