Cct850x100 1
1800px x h300px kh

សហគ្រាសលីងកាហ្វេទំនើបជាងគេនៅកម្ពុជាសម្ពោធជាផ្លូវការហើយ​ ក្រោមដំបូលក្រុមហ៊ុនខូហ្វី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ក្រុមហ៊ុនខូហ្វីបានប្រារព្ធពិធីសម្ពោធ សហគ្រាសលីងកាហ្វេ ជាផ្លូវការ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដែលមានទីតាំងអគារលេខ៣០A ផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រុមហ៊ុនខូហ្វី បានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ដោយទទួលសិទ្ធិចែកចាយផ្តាច់មុខនូវផលិតផលកាហ្វេ និងម៉ាស៊ីនកាហ្វេអេសប្រេស្សសូម៉ាកល្បីៗជាច្រើននៅលើទីផ្សារកម្ពុជា។ រយះពេលជិត១២ឆ្នាំ ក្រុមហ៊ុនខូហ្វី ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនផ្គត់ផ្គង់កាហ្វេរ ឈានមុខគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រពីសំណាក់អតិថិជន ព្រមទាំងដៃគូពាណិជ្ជកម្មធំៗជាច្រើនទូទាំងប្រទេស។

ក្រុមហ៊ុនខូហ្វី មានឆន្ទៈចង់អោយកាហ្វេក្នុងស្រុក ជាពិសេសគ្រាប់កាហ្វេមកពីខេត្តមណ្ឌលគិរី ត្រូវបានទទួលស្គាល់ ទាំងរសជាតិ និងគុណភាព ពីអតិជនក្នុងស្រុក និងអន្តរជាតិ។ ដើម្បីឈានទៅដល់គោលដៅមួយនេះ ក្រុមហ៊ុនខូហ្វីបានចាប់ធ្វើរការយ៉ាងជិតស្និតជាមួយអ្នកដាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរីដើម្បីកែសម្រួលនិងអភិវត្ឌគុណភាពផលិតផលគ្រាប់កាហ្វេក្នុងខេត្ត អោយកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ សហគ្រាសលីងកាហ្វេរបស់ក្រុមហ៊ុនខូហ្វីក៍បានបំពាក់ផងដែរ នូវបច្ចេកវិទ្យាដ៍ទំនើប ដែលមានម៉ាស៊ីនលីងកាហ្វេរ ម៉ាកប្រូបាត (Probat) ជាម៉ាកដ៏ល្បីរបស់ប្រទេសអាល្លឺម៉ង់ និង ប្រើប្រាស់ប្រព័ន្ធ បូមបញ្ជូនគ្រាប់កាហ្វេ និង ស្តុកទុក ជាលក្ខណះស្វ័យប្រវត្តម៉ាកដេលហ្វីន(Delfin) មកពីប្រទេសអ៊ីតាលី។ លើសពីនេះអ្នកជំនាញផ្នែកលីងកាហ្វេរបស់ ក្រុមហ៊ុនខូហ្វី គឺសុទ្ធសឹងតែបានទទួលការសិក្សាបណ្តុះបណ្តាលយ៉ាងច្បាស់លាស់ពីស្ថាប័ន SCA ( Specialty coffee association) ដែលធំបំផុតនៅក្នុងវិស័យកាហ្វេលើពិភពលោក។

អ្វីដែលជាចំណុចពិសេសរបស់បច្ចេកវិទ្យាថ្មីមួយនេះ គឺជួយគ្រប់គ្រងកម្រិតនៃការលីងឲ្យមានស្ថិរភាពដោយបង្កើត កំរិតនៃការលឺងយ៉ាងជាក់លាក់មួយ (Roast Profile) ដែលអាចកំណត់នូវរសជាតិអត្តសញ្ញាណតាមតម្រូវការអតិថិជននិមួយៗ។ ក្នុងនោះផងដែរ ដើម្បីរក្សាអោយបាននូវគុណភាព អនាម័យស្របពេលកំពុងមានការរាតត្បាតពីវីរុសកូវីដ១៩ រាល់ការផលិតកាហ្វេ ក្រុមហ៊ុនបានប្រើប្រាស់នូវប្រព័្ធស្វ័យប្រវត្តិទាំងការស្តុកទុក ការបញ្ជូនគ្រាប់កាហ្វេ ការចែកថ្នាក់ និង ការលាយគ្រាប់កាហ្វេ ដើម្បី ធានាសុវត្ថិភាពនិងរក្សាបាននូវគុណភាពកាហ្វេ គ្មានហានិភ័យដល់អ្នកទទួលទាន។

ពត័មានបន្ថែម សូមទាក់ទងទៅកាន់ក្រុមហ៊ុនខូហ្វី តាមរយៈលេខទូរស័ព្ទ/តេឡេក្រាម ០៦៩ ៦៦៦ ៩៩៩ / ០៧៧ ៧៧៧ ៩៧០

Facebook: Kofi co., ltd

Website: www.Kofi.com.kh 

 Email: [email protected]


Khcct banner

អត្ថបទទាក់ទង