Yearendyearend1140x150

ប្រទេសវៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជិត៧ពាន់នាក់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសវៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជិត៧ពាន់នាក់បន្ថែម ប្រភពរូប៖ VN Express international

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ក្នុងស្រុកចំនួន ៦,៩៤១ ករណីកាលពីថ្ងៃសុក្រ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងតំបន់ចំនួន ៣៤ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ៧៩៣,១៥០ករណី។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ៣,៦៧០ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ១,៧៨៧ ករណី ។

ខណៈចំនួនអ្នកស្លាប់ថ្មី ១៣៦ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិកាលពីថ្ងៃពុធ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ១៩.៣៤៧ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៤០ លាននាក់ និងមនុស្សប្រហែល ៩.៤ លាននាក់បានទទួលការចការចាក់វ៉ាក់សាំងពេញលេញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង