Yearendyearend1140x150
Img 0571

អតីតប្រធានាធិបតីហ្សកហ្ស៊ីត្រូវបានបញ្ជូនទៅពន្ធនាគារពីបទរំលោភអំណាច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អតីតប្រធានាធិបតីលោក មីកហែល សាកាសវីលី ប្រភពរូប៖ RT

ហ្សកហ្ស៊ី៖ ប៉ូលីសហ្សកហ្ស៊ី បានបញ្ចេញវីដេអូបង្ហាញពីអតីតប្រធានាធិបតីលោក មីកហែល សាកាសវីលី (Mikhail Saakashvili) ត្រូវបានគេដាក់ខ្នោះដៃ និងចាប់បញ្ជូនទៅពន្ធធានាគារ នៅពេលលោកត្រលប់មកប្រទេសហ្សកហ្ស៊ីវិ ដោយត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារយ៉ាងតិច ៦ ឆ្នាំ ពីបទរំលោភអំណាចរបស់លោក។

អតីតប្រធានាធិបតីរូបនេះ បានវិលត្រឡប់មកប្រទេសកំណើតវិញកាលថ្ងៃសុក្រ ដោយអ្នកនយោបាយរូបនេះ បានចាកចេញពីប្រទេសហ្សកហ្ស៊ីក្នុងឆ្នាំ ២០១៣ ដែលវា គឺជាកម្មវត្ថុនៃសំណុំរឿងព្រហ្មទណ្ឌជាច្រើនចំពោះការរំលោភអំណាចរបស់លោក រួមទាំងការបង្ក្រាបដោយហិង្សាទៅលើគណបក្សប្រឆាំង ករណីនេះ លោកត្រូវបានគេកាត់ទោសឱ្យជាប់គុក ៩ ឆ្នាំដោយកំបាំងមុខ។

លោក មីកហែល សាកាសវីលី ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីគាត់មកដល់ប្រទេស ហើយត្រូវបានគេនាំទៅមណ្ឌលអប់រំកែប្រែនៅក្នុងទីក្រុង Rustavi ដែលមានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃរដ្ឋធានី Tbilisi ។ វីដេអូប៉ូលីសដែលផ្សព្វផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីក្បួនរថយន្តធំៗរបស់ប៉ូលីស ដែលចូលទៅក្នុងពន្ធនាគារ។

ភ្លាមៗបន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ ត្រូវបានឃុំខ្លួន ដោយព្រះរាជអាជ្ញាហ្សកហ្ស៊ី បានប្រកាសបើកដំណើរការសំណុំរឿងព្រហ្មទណ្ឌថ្មីប្រឆាំងនឹងលោក សាកាសវីលី ដែលត្រូវបានគេចោទប្រកាន់ថា បានចូលប្រទេសដោយខុសច្បាប់។

លោក សាកាសវីលី បានបាត់បង់សញ្ជាតិហ្សកហ្ស៊ីរបស់លោកកាលពីឆ្នាំ ២០១៥ នៅពេលដែលគាត់ទទួលបានសញ្ជាតិអ៊ុយក្រែន ព្រោះច្បាប់របស់ប្រទេសនេះមិនអនុញ្ញាតឱ្យមានសញ្ជាតិពីរទេ។ ហើយការផ្តន្ទាទោសអតីតប្រធានាធិបតីត្រូវបានគេរំពឹងថា នឹងចំណាយពេលយ៉ាងតិច ៦ ឆ្នាំនៅក្រៅឃុំ។

ទន្ទឹមនឹងនេះដែរ សាកាសវីលី ត្រូវបានគេរាយការណ៍ថា បានឆ្លើយតបនឹងការចាប់ខ្លួននេះដោយប្រកាសធ្វើកូដកម្មអត់អាហារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង