Yearendyearend1140x150

កូរ៉េខាងជើងថាខ្លួនបានបាញ់សាកល្បងមីស៊ីលប្រឆាំងយន្តហោះថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលប្រឆាំងយន្តហោះថ្មី  ប្រភពរូប៖ Kyodo News

កូរ៉េខាងជើង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលប្រឆាំងយន្តហោះថ្មី ដែលទើបតែអភិវឌ្ឍ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការសាកល្បងអាវុធចុងក្រោយបង្អស់របស់កូរ៉េខាងជើង ខណៈកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកបានជាប់គាំង។

នេះ គឺជាការសាកល្បងអាវុធលើកទី ២ របស់កូរ៉េខាងជើងនៅសប្តាហ៍នេះ បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលល្បឿនលឿនកាលពីថ្ងៃអង្គារ។ ដោយនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលជាបន្តបន្ទាប់ចូលទៅក្នុងសមុទ្រនៃឧបទ្វីបកូរ៉េ។

ការធ្វើតេស្តនេះ បានបង្ហាញពីរបៀបដែលកូរ៉េខាងជើងកំពុងអភិវឌ្ឍអាវុធទំនើបៗឥតឈប់ឈរដោយបង្កើនការខិតខំប្រឹងប្រែងលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់អាមេរិក។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារ ដែលជាអ្នកអភិវឌ្ឍអាវុធយោធាបាននិយាយថា ការធ្វើតេស្តនេះមានគោលបំណងបញ្ជាក់ពីមុខងារជាក់ស្តែងរបស់រ៉ុកកែតមីស៊ីលរ៉ាដា ប្រព័ន្ធបញ្ជាប្រយុទ្ធគ្រប់ជ្រុងជ្រោយ និងប្រតិបត្តិការប្រយុទ្ធ។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) ហាក់ដូចជាមិនបានចូលរួមក្នុងការសាកល្បងនោះទេ ដែលត្រូវបានត្រួតពិនិត្យជំនួសដោយលោក ប៉ាក ជុងឈុន (Pak Jong Chon) សមាជិកនៃការិយាល័យនយោបាយ និងគណៈកម្មាធិការកណ្តាលដ៏មានអំណាចរបស់គណបក្សពលករកូរ៉េ។

កូរ៉េខាងជើងបាននិយាយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះថា ការសាកល្បងអាវុធរបស់ខ្លួនមានគោលបំណងបង្កើនសមត្ថភាពការពាររបស់ខ្លួនដូចប្រទេសដទៃទៀតដែរ ដោយចោទប្រកាន់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងថាមាន “ស្តង់ដារទ្វេ” និង“ គោលនយោបាយអរិភាព” ចំពោះខ្លួន។

ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដែលទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបាននិយាយថា កូរ៉េខាងជើងមិនបានឆ្លើយតបតាមទូរស័ព្ទទេកាលពីថ្ងៃសុក្រ ប៉ុន្តែខ្លួនបានប្តេជ្ញាថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារប៉ុស្តិ៍និងបន្តកិច្ចចរចាឡើងវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង