Yearendyearend1140x150
Img 0571

ក្រសួងការងារ៖កម្មករដែលមិនអនុវត្ត​«ចត្តាឡីស័ក»​នឹងត្រូវ​បញ្ឈប់​ពីការងារ​

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖កម្មករ កម្មការនី ឬនិយោជិតដែលឈប់សម្រាកក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែររួចត្រឡប់មកបំពេញការងារវិញត្រូវដាក់អោយនៅឡែកក្នុងរយៈពេល១៤ថ្ងៃ ដោយវិធានការនេះគឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ញើជូនដល់បណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្មករ កម្មការនីឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំ ក្រោយពីត្រឡប់មកបំពេញការងារវិញដាច់ខាត់ គឺត្រូវដាក់អោយនៅដោយឡែករយៈពេល១៤ថ្ងៃ ហើយការដាក់អោយនៅដោយឡែកនេះគឺជាវិធានការដើម្បីពិនិត្យ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។

ម្ចាស់ហាង ឬនាយករោងចក្រ ត្រូវរៀបចំបន្ទប់ដាច់ដោយឡែកសម្រាប់និយោជិត រៀបចំបញ្ជីរឈ្មោះបុគ្គលិកដែលបានឈប់ថ្ងៃចូលឆ្នាំ អោយបុគ្គលិកទៅពិនិត្យសុខភាព និងត្រូវធ្វើត្រូវធ្វើការតាមដានជាប្រចាំបើមានករណីសង្ស័យត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពរបស់កម្មករ ឬនិយោជិត។ ចំពោះវិធានការផ្សេងៗត្រូវអនុវត្តតាមសេចក្តីប្រកាស និងការណែនាំផ្សេងៗរបស់ក្រសួងសុខភិបាលកម្ពុជា ដោយវិធានការនេះចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃ១៧ មេសានេះតទៅ។

ក្រសួងការងារ បានព្រមានថា ចំពោះបុគ្គលិក ឬនិយោជិតណាដែលមិនអនុវត្តតាមវិធាការទាំង៧ចំណុចដែលមានក្នុងសេចក្តីប្រកាស នោះក្រសួងនឹងត្រូវបញ្ឈប់ពីការងារដោយមិនមានការទូទាត់ចំពោះសំណងផ្សេងៗឡើយ។

គួរបញ្ជក់ថា បើតាមការឱ្យដឹងរបស់សាលារាជធានីភ្នំពេញមានកម្មករ កម្មការិនីចំនួន១៥,៧២៦នាក់ ដែលបម្រើការងារនៅរោងចក្រចំនួន៦៧២រោងចក្រនៅទូទាំងរាជធានីភ្នំពេញ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ បន្ទាប់ពីពួកគេបានទៅលេងស្រុកកំណើតក្នុងអំឡុងបុណ្យចូលឆ្នាំប្រណៃជាតិខ្មែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្មករ និយោជិត
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង