Yearendyearend1140x150

គិតត្រឹមថ្ងៃនេះ រដ្ឋាភិបាលកម្ពុជាទទួលថវិកាជំនួយប្រឆាំងកូវីដ-១៩ បានជាង១៣លានដុល្លារ

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
សម្តេចហ៊ុន សែន ថ្លែងក្នុងវេទិកាកន្លងទៅ។

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃ១៧ ខែមេសា ឆ្នាំ២០២០នេះ សប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩​មានចំនួនទឹកប្រាក់ចំនួន១៣,៥៩៧,២៩៥ដុល្លារដោយមិនទាន់គិតពីជំនួយជាសម្ភារៈបរិក្ខា ដូចជាម៉ាស់ អាកុល សាប៊ូ និង សម្ភារៈពេទ្យដទៃៗទៀតដែលមានតម្លៃរាប់លានដុល្លារអាមេរិក។ នេះបើតាមប្រកាសឱ្យដឹងសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ។

បើតាមសម្តេចហ៊ុន សែន ចំពោះការរួមវិភាគទានតាមរយះការបរិច្ចាគបៀវត្សទាំងស្រុង ឬ មួយផ្នែកនៃមន្ត្រីពីគ្រប់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹមព្រឹកថ្ងៃ១៦ ខែមេសាឆ្នាំ២០២០ គឺមានចំនួន១៤,៧៥១នាក់ និង នៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណះ។ សម្តេចហ៊ុន សែន ចាត់ទុកការជួយឧបត្ថម្ភទាំងអស់នេះថា ជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង