Yearendyearend1140x150

ទឹកជំនន់នៅថៃនៅតែបន្តកើនឡើងបានបង្ខំឲ្យអាជ្ញាធរជម្លៀសប្រជាជនចេញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទឹកជំនន់បានឡើងដល់ជម្រៅ ១ ម៉ែត្រ ទៅ ១.៥ ម៉ែត្រ ប្រភពរូប៖ The Bangkok Post

ថៃ៖ ទឹកជំនន់បានឡើងដល់ជម្រៅ ១ ម៉ែត្រ ទៅ ១.៥ ម៉ែត្រនៅមាត់ទន្លេសហគមន៍ ឃុំបាងវ៉ាង ដោយប្រជាពលរដ្ឋជាច្រើនត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេដោយយកតែរបស់របរថ្លៃៗ ហើយតំឡើងតង់អណ្ដែតទឹកសម្រាប់រស់នៅ។

ប្រជាពលរដ្ឋបាននិយាយថា ទឹកជំនន់នៅក្នុងស្រុកនេះ គឺអាក្រក់ជាងឆ្នាំមុន ដោយកម្រិតទឹកជិតដល់កម្រឹតគ្រោះជំនន់កាលពី ១០ ឆ្នាំមុន។ ខណៈ ផ្សារភីមៃមឿងម៉ៃ និងសហគមន៍ជុំវិញត្រូវបានលិចលង់ដោយទឹកបន្តកើនឡើង។ អ្នកលក់និងម្ចាស់ផ្ទះបានរើឥវ៉ាន់របស់ពួកគេទៅតំបន់ខ្ពស់ៗ។

អាជ្ញាធរមូលដ្ឋាននៅថ្ងៃពីថ្ងៃព្រហស្បតិ៍ បានដំឡើងម៉ាស៊ីនបូមទឹកធំៗ ដើម្បីជួយបង្ហូរទឹកចេញពីតំបន់ដែលរងផលប៉ះពាល់។ មជ្ឈមណ្ឌលប្រតិបត្តិការទឹកជំនន់ Phimai នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានរាយការណ៍ថា កម្ពស់ទឹកនៅទំនប់ Phimai មានកម្ពស់ ១៥៣.៣៣ ម៉ែត្រ លើសពីចំណុចរបស់វាគឺ ១៥៣.១០ ម៉ែត្រ។

របាយការណ៍មួយបានបង្ហាញថា ភូមិចំនួន ៦៩ ក្នុង ៦ ក្រុមត្រូវបានជន់លិចនៅក្នុងស្រុក ហើយប្រជាពលរដ្ឋសរុបចំនួន ១.៤០៥ គ្រួសារបានរងផលប៉ះពាល់។ ដោយ ផ្លូវចំនួន ១៦ ស្ថិតនៅក្រោមទឹក និងខូចខាតដីស្រែចំនួន ១០.៧០៨ រ៉ៃ។

មន្រ្តីមូលដ្ឋាន បានតាមដានស្ថានការណ៍និងសម្របសម្រួលជាមួយថ្នាក់ដឹកនាំមូលដ្ឋានក្នុងការរៀបចំជម្រកបណ្តោះអាសន្ន ប្រសិនបើទឹកជំនន់ឡើងដល់កម្រិតគ្រោះថ្នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង