Yearendyearend1140x150

កំអែលភ្នំភ្លើងហូរចេញពីការផ្ទុះដ៏ខ្លាំងក្លាបានហៀរទៅដល់មហាសមុទ្រអាត្លង់ទិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កំអែលភ្នំភ្លើងហូរចេញពីការផ្ទុះដ៏ខ្លាំងក្លាបានហៀរទៅដល់មហាសមុទ្រអាត្លង់ទិក ប្រភពរូប៖ RT

អេស្ប៉ាញ៖ ឧស្ម័នពុលដ៏គួរឲ្យខ្លាចនៅលើកោះកាណារីរបស់អេស្ប៉ាញ ដោយសារកំអែលភ្នំភ្លើងបានហូរទៅដល់មហាសមុទ្រអាត្លង់ទិក។

កំអែលភ្នំភ្លើង ដែលហូរចេញពីភ្នំភ្លើងនៅលើកោះកាណារីប្រទេសអេស្ប៉ាញ បានទៅដល់មហាសមុទ្រអាត្លង់ទិក។ ហើយក្រុមអ្នកជំនាញកំពុងព្រមានថា ការប៉ះទង្គិចរបស់កម្អែលជាមួយទឹកសមុទ្រអាចបញ្ចេញឧស្ម័នពុល។

បណ្តាញព័ត៌មាន TVE Canarias បានរាយការណ៍ថា កំអែលភ្នំភ្លើងពីភ្នំភ្លើង Cumbre Vieja នៅលើកោះ La Palma បានទៅដល់មហាសមុទ្រក្បែរទីក្រុង Tazacorte ភ្លាមៗ កាលពីម៉ោង ១១ យប់ម៉ោង នៅថ្ងៃអង្គារនេះ។

ភ្នំភ្លើង ដែលបានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃទី ១៩ ខែកញ្ញា បាននិងកំពុងបង្ហូរនូវកំអែភ្នំភ្លើងដ៏ច្រើនដែលបានបំផ្លាញដំណាំ ផ្លូវថ្នល់ ផ្ទះ និងវីឡានៅជនបទជាច្រើន។ វីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមបង្ហាញថា តំបន់ដីសណ្តបានបង្កើតឡើង ខណៈដែលកំអែភ្នំភ្លើងក្រហមបន្តដំណើរចុះមកច្រាំងថ្មចោទទៅឆ្នេរសមុទ្រហើយរអិលធ្លាក់ចូលក្នុងសមុទ្រ។

សេវាកម្មគ្រាអាសន្នរបស់កោះកាណារី បានជម្រុញឱ្យអ្នករាល់គ្នានៅក្នុងតំបន់នេះស្វែងរក“ កន្លែងមានសុវត្ថិភាព” ហើយស្នាក់នៅទីនោះ។

អ្នកវិទ្យាសាស្ត្រភ្នំភ្លើងលោក ក្លូឌារ៉ូឌ្រីហ្គេស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ដោយសារភាពខុសប្លែកគ្នានៃសីតុណ្ហភាពយ៉ាងខ្លាំង ធ្វើឲ្យ“ការប៉ះទង្គិចកម្ដៅ” កើតឡើងនៅពេលដែលភ្នំភ្លើងប៉ះជាមួយទឹកសមុទ្រ។ នេះជាមូលហេតុដែលគេឃើញមានចំហាយទឹកនៅក្បែរជួរភ្នំកំពុងត្រូវបានផលិត ប៉ុន្តែវាត្រូវបានផ្ទុកដោយអាស៊ីតអ៊ីដ្រូក្លរីកដែលមានវត្តមានក្លរីតនៅក្នុងទឹកសមុទ្រ។

អ្នកកាសែតវិទ្យាសាស្ត្រនិងអ្នកវិទ្យាសាស្ត្រភ្នំភ្លើងលោក Robin George Andrews បានប្រាប់ BBC ថា ឧស្ម័នដែលបង្កើតឡើងក្នុងឱកាសបែបនេះ អាចបណ្តាលឱ្យរលាកភ្នែក សួតនិងស្បែក ប៉ុន្តែវាមិនមានបញ្ហាទេ ប្រសិនបើអ្នកស្រុកនៅឆ្ងាយពីវា។

យោងតាមសេវាកម្មគ្រប់គ្រងគ្រាអាសន្ន Copernicus របស់សហភាពអឺរ៉ុបបានឱ្យដឹងថា ផ្ទះជាង ៦៥០ ខ្នងត្រូវបានបំផ្លាញដោយសារកំអែលភ្នំភ្លើងដែលហូរចេញពីភ្នំភ្លើងគិតត្រឹមថ្ងៃពុធនេះ។ មនុស្សជាង ៦.០០០ នាក់ត្រូវបានជម្លៀសចេញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង