Yearendyearend1140x150

ព្រឹទ្ធសភាអនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់វ"ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន"

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រជុំព្រឹទ្ធសភានៅថ្ងៃទី១៧ មេសា ឆ្នាំ២០២០។

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់"ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន"ត្រូវបានព្រឹទ្ធសភាលើកយកមកពិភាក្សានៅសម័យប្រជុំពេញអង្គព្រឹទ្ធសភា នៅថ្ងៃទី១៧ខែមេសាឆ្នាំ ២០២០នេះ ដោយមានសំឡេងគាំទ្រ ៥៤ /៥៤សំឡេង។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានចំនួន៥ជំពូក និងចែកចេញ១២មាត្រា។ បើផ្អែកតាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ នឹងដាក់ពិន័យធ្ងន់ធ្ងរដល់ជនណាដែលរារាំងកិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលនាំឲ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ ដោយត្រូវប្រឈមជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ និងពិន័យជាប្រាក់រាប់សិបលានរៀល។

ឯកឧត្តមម៉ម ប៊ុននាង ព្រឹទ្ធសមាជិក និងជាអ្នកនាំ ពាក្យព្រឹទ្ធសភា មានប្រសាសន៏បញ្ជាក់ថា- សេច ក្តី ព្រាងច្បាប់នេះគឺជាមូលដ្ឋានគតិយុត្ត ដើម្បីឆ្លើយតប ទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។ ជាពិសេសក្នុងស្ថានភាពរីករាល ដាលជំងឺកូវីដ១៩ ដែលជាវិបត្តិសកល កាន់តែច្រើន ឡើងក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា រដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ មេសា ឆ្នាំ២០២០ បានសម្រេចអនុម័តលើ «សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដែលរៀបចំដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិពេលដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន។ ច្បាប់នេះត្រូវបានសមាជិកសភាទាំងអស់បោះឆ្នោតគាំទ្រក្រោមសំឡេង១១៥ លើ១១៥សំឡេង។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង