Cct850x100 1
1800px x h300px kh

YouTubeនឹងហាមឃាត់វីដេអូ«មិនពិត»ដែលមានខ្លឹមសារទាក់ទងនឹងវ៉ាក់សាំងកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ក្រុមហ៊ុនយូធូប ប្រភពរូប៖ WXXI News

អន្តរជាតិ៖ ក្រុមហ៊ុន YouTube បានប្រកាសនៅថ្ងៃពុធនេះថា គេហទំព័រ YouTube នឹងហាមឃាត់វីដេអូណាមួយ ដែលអះអាងថា វ៉ាក់សាំងគ្មានប្រសិទ្ធភាពឬមានគ្រោះថ្នាក់ រួមទាំងវីដេអូចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលនិងអុតស្វាយ។

ក្រុមហ៊ុនបាននិយាយថា ខ្លឹមសារដែលចោទប្រកាន់ដោយមិនត្រឹមត្រូវថា វ៉ាក់សាំងដែលបានអនុម័តមានគ្រោះថ្នាក់និងបង្កឱ្យមានផលប៉ះពាល់សុខភាព ដោយអះអាងថា វ៉ាក់សាំងមិនបានជួយកាត់បន្ថយការចម្លង ឬការថយចុះនៃជំងឺ ឬមានព័ត៌មានមិនត្រឹមត្រូវអំពីសារធាតុនៅក្នុងវ៉ាក់សាំង ក្រុមហ៊ុននឹងត្រូវដកចេញទាំងអស់។

ក្រុមហ៊ុនបាននិយាយទៀតថា វ៉ាក់សាំង គឺជាប្រភពនៃការជជែកវែកញែកយ៉ាងខ្លាំងក្លាអស់រយៈពេលជាច្រើនឆ្នាំមកហើយ បើទោះបីជាមានការណែនាំពីអាជ្ញាធរសុខាភិបាលអំពីប្រសិទ្ធភាពរបស់វាក៏ដោយ ។

ក្រុមហ៊ុន YouTube បានអះអាងថា ក្រុមហ៊ុនកំពុងពង្រីកគោលនយោបាយព័ត៌មានមិនពិតខាងវេជ្ជសាស្ត្រលើយូធូបជាមួយគោលការណ៍ណែនាំថ្មីស្តីពីវ៉ាក់សាំង ដែលត្រូវបានអនុម័តនិងបញ្ជាក់ថា មានសុវត្ថិភាពនិងប្រសិទ្ធភាពដោយអាជ្ញាធរសុខាភិបាលក្នុងតំបន់និងអង្គការសុខភាពពិភពលោក។ ហើយខ្លួននឹងបន្តអនុញ្ញាតខ្លឹមសារ អំពីគោលនយោបាយវ៉ាក់សាំង ការសាកល្បងវ៉ាក់សាំងថ្មី និងប្រវត្តិវ៉ាក់សាំងដែលទទួលបានជោគជ័យ ឬ បរាជ័យ។

ទោះជាយ៉ាងណា គោលនយោបាយវ៉ាក់សាំង COVID-19 របស់ YouTube បានជួបប្រទះនូវប្រតិកម្មខ្លះចំពោះការទង្វើនេះ។ កាលពីថ្ងៃអង្គារក្រុមហ៊ុនបានដកប៉ុស្តិ៍ទូរទស្សន៍ភាសាអាល្លឺម៉ង់ RT ដែលគាំទ្រដោយរដ្ឋរុស្ស៊ីដោយនិយាយថា ពួកគេបានរំលោភគោលនយោបាយ COVID-19 របស់ក្រុមហ៊ុន។

YouTube បាននិយាយថា ខ្លួនបានលុបវីដេអូជាង ១៣០.០០០ វីដេអូក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយសារបំពានគោលការណ៍កូវីដ ១៩ របស់ខ្លួន៕

Khcct banner

អត្ថបទទាក់ទង