Yearendyearend1140x150

ក្រសួងការងារតម្រូវឱ្យកម្មករ«តេស្តរកមេរោគកូវីដ»ក្រោយពីឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (រូបភាព៖ SPM-Edoc)

ភ្នំពេញ៖ កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនៅទូទាំងប្រទេសកម្ពុជាត្រូវវធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ក្រោយពីឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ ដើម្បីរក្សាបាននូវសកម្មភាពអាជីវកម្ម ផលិតកម្ម និងការផ្តល់សេវាកម្ម ក៏ដូចជាចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការការពារមេរោគបម្លែងថ្មីប្រភេទដែលតា (Delta) នៅតាមរោងចក្រ សហគ្រាស ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្រសួងបានណែនាំដល់ម្ចាស់ ឬនាយករោងចក្រសហគ្រាស និងកម្មករនិយោជិតឱ្យអនុវត្តនូវគោលការណ៍សុវត្ថិភាពមួយចំនួន។

ក្រសួងឱ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវត្រៀមឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ឱ្យបានគ្រប់ចំនួន សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១។ មួយវិញទៀត ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នេះ គឺជាបន្ទុករបស់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស។

ជាមួយគ្នានេះ កម្មករនិយោជិតទាំងអស់ ត្រូវចូលរួមធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ តាមការរៀបចំរបស់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស។ ចំពោះកម្មករនិយោជិតណាដែលមិនព្រមចូលធ្វើតេស្ត នឹងត្រូវចាត់ទុកថាបានល្មើសធ្ងន់ចំពោះវិធានខាងវិន័យសន្តិសុខ និងអនាម័យ ដូចមានចែងក្នុងមាត្រា៨៣ នៃច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិជាធរមាន ដែលបើកសិទ្ធិឱ្យនិយោជកអាចបញ្ឈប់កម្មករនិយោជិតពីការងារបាន។

ទន្ទឹមនឹងនេះ កម្មករនិយោជិតទាំងអស់ ត្រូវជូនដំណឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈក្រុមតេឡេក្រាមឈ្មោះ "សម្រាប់កម្មករនិយោជិត។ ក្នុងករណីនិយោជកមិនបានធ្វើតេស្តរហ័សរតមេរោគកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។

ម្យ៉ាងវិញទៀត កម្មករនិយោជិតដែលបានឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ*៣ការពារ និង ៣កុំ" ជាពិសេសពាក់ម៉ាស់ លាងដៃញឹកញាប់នឹងសាប៊ូ រក្សាគម្លាតសុវត្ថិភាពបុគ្គលក្នុងពេលធ្វើដំណើរដោយរថយន្តរួម និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬអាល់កុលដែលលាងដៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង