Yearendyearend1140x150
Img 0571

វៀតណាមស្នើរុស្ស៊ីផ្ទេរ«បច្ចេកវិទ្យា»ផលិតវ៉ាក់សាំងការពារកូវីដ១៩ដល់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមស្នើរុស្ស៊ីផ្ទេរ«បច្ចេកវិទ្យា»ផលិតវ៉ាក់សាំងការពារកូវីដ១៩ដល់ខ្លួន ប្រភពរូប៖ VNA

វៀតណាម៖ រដ្ឋមន្ត្រីការបរទេសវៀតណា បានស្នើរដ្ឋាភិបាលរុស្ស៊ី គាំទ្រការពន្លឿនការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងការពារកូវីដ -១៩ដល់ប្រទេសវៀតណាមក្នុងគោលបំណងធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាពនិងនិរន្តរភាព។ការស្នើនេះ ធ្វើឡើងក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក ឌីមីទ្រី ឆែនីសិនកូ (Dmitry Chernyshenko) នៅទីក្រុង ម៉ូស្គូកាលពីថ្ងៃទី ២៨ ខែកញ្ញា ។

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ប៊ុយ ថាញ់ សុន (Bui Thanh Son) បានថ្លែងថា រដ្ឋាភិបាលរុស្ស៊ី បានផ្តល់ការគាំទ្រទាន់ពេលវេលាដល់ប្រទេសវៀតណាមក្នុងការបង្ការជំងឺរាតត្បាត ជាពិសេសការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ និងការផ្ទេរផលិតផលជីវសាស្រ្តថ្មីៗដល់វៀតណាមសម្រាប់ការផលិតវ៉ាក់សាំងមួយលានដូស។

ចំណែកលោក ឆែនីសិនកូ បាននិយាយថា វៀតណាមតែងតែយកចិត្តទុកដាក់ ចំពោះមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។

ក្នុងជំនួបនេះ រដ្ឋមន្រ្តីទាំងពីរបានសន្យាថា នឹងរិះរកមធ្យោបាយធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-រុស្ស៊ី ការពង្រឹងយន្តការកិច្ចសហប្រតិបត្តិការនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវិទ្យាសាស្ត្រនិងបច្ចេកទេស ក៏ដូចជាការសម្របសម្រួលជាប្រចាំរវាងក្រសួងនិងទីភ្នាក់ងារ ដើម្បីលើកកម្ពស់គម្រោងសំខាន់ៗ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបណ្តាក់ទុនរួមគ្នារវាងវៀតណាមនិងរុស្ស៊ី ក៏ដូចជាសហគ្រាសនៃប្រទេសទាំងពីរ។

ប្រទេសទាំងពីរបានឯកភាពគ្នាដើម្បីពង្រីកវិស័យសហប្រតិបត្តិការថ្មី ដែលវៀតណាមមានតម្រូវការខ្លាំងខណៈប្រទេសរុស្ស៊ីមានគុណសម្បត្តិដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យាខ្ពស់ និងការស្រាវជ្រាវវិទ្យាសាស្ត្រ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង