Cct850x100 1
1800px x h300px kh

កម្ពុជា និងអូស្រ្តាលី ចុះកិច្ចសហការវិនិយោគវិស័យកសិ-ចំណីអាហារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទ និង ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី បានចុះអនុស្សារណៈយោគយល់ស្តីពីការរៀបចំហិរញ្ញប្បទានសម្រាប់គាំទ្រការប្រតិបត្តិរបស់តុវិនិយោគកសិចំណីអាហារ ក្នុងក្របខ័ណ្ឌកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC II)។

បើតាមឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ពិធីចុះហត្ថលេខាលើអនុស្សារណៈយោតិយល់គ្នានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការជំរុញវិនិយោគក្នុងវិស័យកសិ- ចំណីអាហារ ជាអាទិភាព ដើម្បីរួម ចំណែកដល់ការរក្សាបាននូវសុវត្ថិភាពម្ហូបអាហារ ការបន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារបន្ថែម និងកំណើនសេដ្ឋកិច្ច និងចីរភាពបរិស្ថាន។

ឯកឧត្តមបញ្ជាក់ថា អនុស្សារណៈយោគយល់គ្នានេះ នឹងក្លាយជាឧបករណ៍ដ៏មាន សារៈសំខាន់ក្នុងការរួមចំណែកដល់ការជំរុញវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍក្នុងវិស័យកសិ- ចំណី អាហារ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម។

ឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសការលើកកម្ពស់ផលិតភាព ក្នុងវិស័យកសិកម្ម តាមរយៈការរួមគ្នាជំរុញការវិនិយោគក្នុងវិស័យកសិ- ចំណីអាហារ។

ឯកឧត្តមអះអាងថា ការផ្តល់ហិរញ្ញប្បទានដល់ការប្រតិបត្តិរបស់តុវិនិយោតកសិ-ចំណីអាហាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាពេលនេះគឺ ជាការចូលរួមបន្ថែមទៀតរបស់អូស្ត្រាលីក្នុងការជួយបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ ទាក់ទាញ និងថែរក្សាការវិនិយោគក្នុងវិស័យកសិកម្ម កសិ- ធុរកិច្ច និងកសិចំណីអាហារ។

សូមជម្រាបជូនថា ការប្រតិបត្តិរបស់តុវិនិយោគ កសិ- ចំណីអាហារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងជួយពង្រឹងមូលដ្ឋានកាន់តែរឹងមាំនៃវិស័យកសិ- ចំណី អាហារឱ្យកាន់តែមានភាពធន់នៅកម្ពុជា តាមរយៈការធ្វើពិពិធកម្មធនធាននិងទម្រង់នៃការវិនិយោគ ដែលប្រើប្រាស់បច្ចេកវិទ្យា និងនវនុវត្តន៍នៅក្នុងវិស័យនេះ ខណៈបង្កើតការងារដែលមានតម្លៃបន្ថែម កាន់តែខ្ពស់ដល់ប្រជាជនកម្ពុជាក្នុងវិស័យកសិ- ចំណីអាហារ។

ទន្ទឹមនឹងនេះ គិតត្រឹមខែសីហា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តចុះ បញ្ជីគម្រោងវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ៣៧៦តម្រោង ក្នុងទុនវិនិយោគ សរុបប្រមាណ៩,៧ ប៊ីលានដុល្លារអាមេរិក។

Khcct banner

អត្ថបទទាក់ទង