Yearendyearend1140x150

ឯកឧត្តម គន់ គីម៖ពលរដ្ឋជាង១ពាន់គ្រួសារត្រូវបានជួយសង្រ្គោះចេញពីជំនន់ទឹកភ្លៀង

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

បន្ទាយមានជ័យ៖ គិតមកត្រឹមថ្ងៃ២៨ កញ្ញានេះ ប្រជាពលរដ្ឋជាង១០០០ គ្រួសារហើយដែលរងគ្រោះដោយជំនន់ទឹកភ្លៀងត្រូវបានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និង អាជ្ញាធរខេត្តបន្ទាយមានជ័យ ជួយសង្រ្គោះទៅទីទួលសុវត្ថិភាព ខណៈដំណាំស្រូវប្រមាណ ២៥,២២៣ហិកតាត្រូវបានលិច និងដំណាំរួមផ្សំប្រមាណ ៣០១ហិកតា។

ឯកឧត្តម គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ជំនន់ទឹកភ្លៀងបានហូរធ្លាក់ពីបណ្ដាស្រុកផ្សេងៗនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យលិចលង់ស្រុកចំនួន៦ ចំណែកស្រុកដែលរងផលប៉ះពាល់ខ្លាំងមានចំនួន២ស្រុក គឺស្រុកសេរីសោភ័ណ្ឌ និង មង្គលបុរី។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅក្នុងក្រុងសេរីសោភ័ណ្ឌ និងមង្គលបុរី ចំនួនជាង១០០០គ្រួសារហើយ បានជួយសង្រ្គោះ និងជម្លៀសចេញទៅកន្លែងសុវត្ថិភាព ខណៈប្រជាពលរដ្ឋជាង៧០០រយគ្រួសារឯទៀត កំពុងរងគ្រោះជំនន់ទឹកភ្លៀង មាននៅសង្កាត់ចំនួន៤ ក្នុងក្រុងសេរីសោភ័ណ្ឌ និង ឃុំមួយទៀតក្នុងស្រុកអង្គរបុរី។

បើតាមឯកឧត្តម គន់ គីម ក្នុងប្រតិបត្តិការណ៍នៅក្នុងខេត្តបន្ទាយមានជ័យនេះ កម្លាំងបញ្ជាកាឯកភាពរបស់ខេត្ត អាចមានលទ្ធភាពទប់ទល់ស្ថានការណ៍នេះបាន ដោយមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាអ្នកសម្របសម្រួល និងតាមដានស្ថានការណ៍។

ចំពោះពលរដ្ឋរងគ្រោះ អាជ្ញាធរបានរៀបចំកន្លែស្នាក់នៅបណ្ដោះអាសន្នរៀបចំការហូបចុកជូនដល់ពួកគាត់ ហើយជាមួយគ្នានេះក្រុមការងារបន្តស្វែងរកពលរដ្ឋនៅជាប់មាត់ស្ទឹង និង មានស្ថានភាពលិចជ្រៅៗ ពិសេសមនុស្សចាស់ជរា កុមារតូចៗស្រ្តីមានផ្ទៃពោះ អ្នកទើបឆ្លងទន្លេរួច ដើម្បីរកទីទួលសុវត្ថិភាព ជៀសវាងហានិភ័យណាមួយកើតឡើង។

សូមជម្រាបជូនថា គិតត្រឹមយប់ថ្ងៃទី២៧ ខែកញ្ញានេះ ផលប៉ះពាល់សរុបដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣០ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជនប្រមាណ ៨,៥១១គ្រួសារ លិចស្រូវប្រមាណ ២៥,២២៣ហិកតា និងដំណាំរួមផ្សំ ប្រមាណ ៣០១ហិកតា។គិតត្រឹមថ្ងៃទី ២៨ កញ្ញានេះ ស្ថានភាពទឹកមានការល្អប្រសើរច្រើន ដោយសារតែស្ថានភាពទឹកបានថមថយជាបណ្ដើរៗ។នេះបើតាមឯកឧត្តម គន់ គីម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង