Yearendyearend1140x150
Img 0571

រដ្ឋមន្រ្តីការបរទេសចិនជួបសន្ទនាជាមួយប្រធានអង្គការសហប្រជាជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ ទីប្រឹក្សារដ្ឋចិននិងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី កាលពីថ្ងៃចន្ទបានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គាតទែរែស តាមរយៈតំណភ្ជាប់វីដេអូ។

លោក វ៉ាង យី បាននិយាយថា ប្រទេសចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយអង្គការសហប្រជាជាតិ (UN) ហើយប្រទេសចិន គឺជាអ្នកគាំទ្រនិងរួមចំណែកយ៉ាងមុតមាំចំពោះបុព្វហេតុរបស់អង្គការសហប្រជាជាតិក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ។

លោកបានបន្តថា ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះពាក្យសម្តីនិងទង្វើណាមួយ ដែលបង្កើតការបែកបាក់និងគាំទ្រសង្គ្រាមត្រជាក់ ហើយនឹងរួមចំណែកថ្មីចំពោះបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍន៍មនុស្សជាតិ។ហើយប្រទេសចិន ក៏ស្វាគមន៍ចំពោះការចូលរួមយ៉ាងសកម្មរបស់គ្រប់ភាគីទាំងអស់នៅក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលស្នើឡើងដោយប្រធានាធិបតី ស៊ី ជីនភីង នៅក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីបង្កើតការមូលមតិគ្នាអន្តរជាតិនិងការធ្វើសកម្មភាពរួម។

ជាការឆ្លើយតបលោក ហ្គាតទែរែស បានសាទរចំពោះការគាំទ្រយ៉ាងយូរអង្វែងរបស់ចិន ចំពោះពហុភាគីនិយមនិងជំហរស្នូលរបស់អង្គការសហប្រជាជាតិ។ ហើយអង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រនិងអនុវត្តពហុភាគីនិយម គាំទ្រទំនាក់ទំនងអន្តរជាតិដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកលជាពិសេសដើម្បីលើកកម្ពស់សហគមន៍អន្តរជាតិ ផ្តល់ការគាំទ្រនិងជំនួយកាន់តែច្រើនដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការជាសះស្បើយពីជំងឺកូវីដ-១៩ និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង