Yearendyearend1140x150
Img 0571

ការចរចាដំឡើង«ប្រាក់ឈ្នួល»សម្រាប់វិស័យកាត់ដេរនឹងសម្រេចនៅថ្ងៃស្អែកនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបោះឆ្នោតសម្រេចការដំឡើងប្រាក់ឈ្នួលកម្មករ សម្រាប់វិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា នៅថ្ងៃស្អែកទី២៨ កញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការងារ។

សម្រាប់កិច្ចប្រជុំមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ហើយក្នុងកិច្ចប្រជុំផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង៧ រួមមាន ស្ថានភាពគ្រួសារ ការចំណាយក្នុងការរស់នៅ អតិផរណា ផលិតភាពពលកម្ម ភាពប្រជែងឈ្នះនៃប្រទេស ស្ថានភាពទីផ្សារការងារ និងភាពចំណេញនៃវិស័យ។

បើតាមការកាលពីលើកទី៣ ភាគីទាំង៣ បានសម្រេចយកតួលេខ ដោយភាគីសហជីពស្នើតួលេខ២០៤ដុល្លារ ភាគីនិយោជកស្នើរក្សាតួលេខ១៨៨ដុល្លារ និងភាគីរាជរដ្ឋាភិបាលស្នើរក្សា១៩២ដុល្លារ។

ដូច្នេះ ក្នុងគោលការណ៍ស្រាប់ បើគ្មានការឯកភាពទាំងស្រុងទេ អង្គប្រជុំត្រូវធ្វើការបោះឆ្នោត ដើម្បីសម្រេចនៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ។

សូមជម្រាបជូនថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរៀងរាល់ឆ្នាំ។ រហូតដល់ពេលនេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាឆ្នាំ២០២១ មានចំនួន១៩២ដុល្លារ ក្នុងមួយខែ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង