Cct850x100 1
1800px x h300px kh

អត្រាអ្នកចាក់វ៉ាក់សាំងការពារកូវីដ១៩នៅកម្ពុជាខ្ពស់ជាងសហរដ្ឋអាមេរិក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យោងតាមវេទិកាស្រាវជ្រាវដែលមានឈ្មោះថា “ពិភពលោករបស់យើងក្នុងទិន្នន័យ” ឬ(Our World in Data)របស់សាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសបានបង្ហាញថា៖ គិតត្រឹមថ្ងៃទី ២៤ ខែកញ្ញានេះ ប្រជាជនកម្ពុជា៦៣.១៨% នៃប្រជាជនសរុបបានចាក់វ៉ាក់សាំងរួចហើយ ដែលអត្រានៃការចាក់វ៉ាក់សាំងនេះ ខ្ពស់ជាងប្រទេសជាច្រើននៅលើពិភពលោក ក្នុងនោះខ្ពស់ជាងសហរដ្ឋអាមេរិកផងដែរ ដែលប្រទេសដ៏ជឿនលឿនមួយនេះមានអត្រាអ្នកចាក់វ៉ាក់សាំងត្រឹមតែ ៥៤.៤% ប៉ុណ្ណោះ។

ទិន្នន័យខាងលើបានតាមដានអត្រាចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើសពី២០០ប្រទេស និងតំបន់នៅក្នុងសកលលោក ដោយក្នុងនោះមានតែប្រទេសចំនួន ៧២ប៉ុណ្ណោះ ដោយរួមទាំងកម្ពុជាផងដែរ ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ជាង ៥០% នៃប្រជាជនសរុប។

ខណៈសហរដ្ឋអាមេរិក ដែលមានប្រជាជនសរុបចំនួន ៣៣២ លាននាក់ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩កាលពីខែធ្នូឆ្នាំមុន ចំណែកឯប្រទេសកម្ពុជា គឺបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនតាំងពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ ហើយរយះពេលជាង៦ខែមកនេះបានពន្លឿន យុទ្ធនាការរបស់ខ្លួន ធ្វើឲ្យអត្រាចាក់វ៉ាក់សាំងនៃប្រទេសកម្ពុជាបានឡើងខ្ពស់ជាងសហរដ្ឋអាមេរិកទៅទៀត។

បើនិយាយពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍វិញ អត្រាចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ប្រទេសកម្ពុជា គឺជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីប្រទេសសិង្ហបុរី ដែលមានអត្រា៧៧,៣៨% ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ១ ៕

Khcct banner

អត្ថបទទាក់ទង