Yearendyearend1140x150

ត្រឹមខែមីនា ឆ្នាំ២០២១ កម្ពុជាមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៧៥ កន្លែង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
តំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សា។
រូបភាព៖ សុវណ្ណ ស្រីពេជ្រ

ភ្នំពេញ៖ កម្ពុជាមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៧៥ កន្លែង គិតត្រឹមខែមីនា ឆ្នាំ២០២១ ដែលនៅជុំវិញ និងក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយក្រសួងបរិស្ថាន។

យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា បច្ចុប្បន្នក្រសួងបរិស្ថាន បាននឹងកំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិដែលមានផ្ទៃដីទំហំ ៧,៣ លានហិកតា ស្មើ ៤១% នៃផ្ទៃដីប្រទេស ដែលក្នុងនោះតំបន់ការពារធម្មជាតិមួយចំនួនបានអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍ដែលរស់នៅក្នុង និងក្បែរតំបន់ទាំងនោះ។ បច្ចុប្បន្ននេះរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយចំនួន បាននឹងកំពុងតែគ្រប់គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ធ្លាប់បានលើកឡើងថា ប្រជាពលរដ្ឋមានជម្រើសថ្មីនៅពេលប្រទេសមានការរីកចម្រើន គឺពីការចូលព្រៃដើម្បីតស៊ូ ប៉ុន្តែនៅសម័យតេជោ សន្តិភាព ចូលព្រៃ គឺជាដំណើរកម្សាន្តបែបធម្មជាតិ ស្វែងយល់ពីធម្មជាតិ និងដោយចិត្តស្រឡាញ់ធម្មជាតិ។ ជាក់ស្តែង ប្រជាពលរដ្ឋនៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា ដូចជាខ្នងផ្សារនៅក្នុងខេត្តកំពង់ស្ពឺ តំបន់បេតិកភ័ណធម្មជាតិភ្នំត្បែង ក្នុងខេត្តព្រះវិហារជាដើម ពួកគាត់អាចរកបានប្រាក់យ៉ាងហោច ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ ឬច្រើនជាងនេះ ពីការផ្តល់សេវាជូនភ្ញៀវ ជួយយួរអីវ៉ាន់ឡើងលើកំពូលភ្នំ។ នេះគឺជាផ្នែកមួយនៃការទទួលចំណូលរបស់ប្រជាពលរដ្ឋពីទេសចរណ៍ធម្មជាតិ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងគិតគូរបើកដំណើរការឡើងវិញនូវអាជីវកម្មមួយចំនួនទាំងផ្នែកសេវាកម្មក្នុងផ្នែកទេសចរណ៍ផងដែរ។ការរៀបចំនេះធ្វើឡើងដើម្បីត្រៀមបើកទទួលអ្នកទេសចរដែលចាក់វ៉ាក់សាំងកូវីដ-១៩រួច ហើយទេសចរដែលចូលមកកម្ពុជាអាចនឹងតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ ហើយភ្ញៀវទេសចរនោះអាចមានសិទ្ធិដើរកំសាន្តក្នុងទីក្រុងដែលខ្លួនបានចុះចតផងដែរ។

តែយ៉ាងណាមិញ នៅក្នុងឆ្នាំ២០២១នេះ ស្ថានការណ៍នៃវិស័យទេសចរណ៍នៅតែមិនទាន់ល្អប្រសើរ រយៈពេល៧ខែក្នុងឆ្នាំ២០២១ កម្ពុជាទទួលបាទេសចរណ៍ផ្ទៃក្នុងសរុបចំនួន ២.៣០០.៨៥១ នាក់ ដែលក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជា ២.១៤៦៩៥៩ នាក់ ថយចុះ ៣៨%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ខណៈទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុបប្រមាណជា ១៥៣៩៩២ នាក់ថយចុះ៩០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅកម្ពុជាច្រើនជាងគេ គឺទេសចរជនជាតិថៃ ជនជាតិចិន ជនជាតិវៀតណាម ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង តៃវ៉ាន់ អាមេរិក បារាំង និងជប៉ុនជាដើម៕

រមនីយដ្ឋានមួយកន្លែងនៅខេត្តកោះកុង។
រូបភាព៖​SKY Media 

រមនីយដ្ឋានមួយកន្លែងនៅខេត្តកោះកុង។

រូបភាព៖​SKY Media 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង