Yearendyearend1140x150

កម្ពុជាកើនឡើងទេសចរផ្ទៃក្នុងជាង២៩ភាគនៅចុងខែកញ្ញានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ភ្នំពេញ៖ រយៈពេល៣ថ្ងៃ គឺថ្ងៃទី២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២១ ភ្ញៀវទេសចរផ្ទៃក្នុងបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១០២,០៦៣ នាក់ ហើយនេះជាតួលេខនៃការបន្តកើនឡើងប្រមាណ ២៩.១៦% ធៀបនឹងសប្តាហ៍កន្លងមក។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងចំណោមភ្ញៀវចរសរុបមានភ្ញៀវជាតិចំនួន ១០០,៥១២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,៥៥១ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ ៣២,៧៩៣ នាក់, ខេត្តកំពត ២៤,៣២៩ នាក់, ខេត្តព្រះសីហនុ ៨,១៩៨ នាក់, ខេត្តកែប ៦,៧៥០ នាក់, ខេត្តកំពង់ស្ពឺ ៥,៦០៧ នាក់, ខេត្តតាកែវ ៤,៥៩៨ នាក់, ខេត្តមណ្ឌលគិរី ៤,២៦២ នាក់ និងខេត្តពោធិ៍សាត់ ៣,៦៣១ នាក់។

ទន្ទឹមនឹងនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា តួលេខនេះបន្តកើនឡើងប្រមាណ ២៩.១៦% ធៀបនឹងសប្តាហ៍កន្លងមក។ គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តកំពត និងគោលដៅទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍នៅខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់ ជាគោលដៅពេញនិយមសម្រាប់ការដើរកម្សាន្តនាសប្តាហ៍កន្លងមក លើកលែងតែតំបន់សៀមរាបអង្គរ ដែលកំពុងមានការបិទខ្ទប់។

មួយវិញទៀត ឯកឧត្តមបន្ថែមថា រដ្ឋបាលគ្រប់ថ្នាក់មន្ទីរទេសចរណ៍រាជធានី-ខេត្ត សហការជាមួយមន្ទីរពាក់ព័ន្ធបានសហការគ្នាចុះជំរុញការអនុវត្តវិធាន ៣ការពារ ៣កុំ សុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) ដោយរៀបចំឲ្យមានក្រុមការងារចុះផ្ទាល់ដល់មូលដ្ឋានអាជីវកម្ម និងរមណីយដ្ឋានទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង