Cct850x100 1

ឥទ្ធិពលកូវីដ១៩ធ្វើឱ្យវិស័យអាកាសចរណ៍នៅកម្ពុជាធ្លាក់ស្ទើដល់កម្រិតសូន្យនៅដើមខែមេសា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
លោក ស៊ីន ចាន់សិរីវត្ថា អគ្គនាយករង អគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល 

ភ្នំពេញ៖ ជំងឺកូវីដ-១៩ បានធ្វើមានការធ្លាក់យ៉ាងខ្លាំងនៃការធ្វើដំណើរយន្តហោះ។ ជាក់ស្តែង នៅក្នុងខេត្តមករា ឆ្នាំ២០២០នេះ ការធ្វើដំណើរតាមយន្តហោះមានធ្លាក់ចុះ២០ភាគរយ ខណៈខែកុម្ភៈបានធា្លក់ជាង៥០ភាគរយ។ ចំណែក នៅក្នុងខែមីនាវិញ គឺបានធ្លាក់ចុះជាង៧០ភាគរយ រីឯដើមខែមេសានេះ គឺបានធ្លាក់ចុះដល់ទៅជាង៩០ភាគរយឯណោះ។

នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល»នៅព្រឹកថ្ងៃព្រហស្បតិ៍ លោក ស៊ីន ចាន់សិរីវត្ថា អគ្គនាយករង អគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអះអាងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើប៉ះពាល់វិស័យហោះហើរនៅកម្ពុជាយ៉ាងខ្លាំង។ ប្រឈមនឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចមិនពន្ធលើក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ក្រុមហ៊ុនក្នុងរយៈពេល៣ខែ ដើម្បីជួយកាត់បន្ថយបន្ទុកដល់ក្រុមហ៊ុនទាំងអស់នេះ។

បើតាមលោក ស៊ីន ចាន់សិរីវត្ថា ការមិនយកពន្ធរយៈពេល៣ខែនេះ គឺជាជំហានទី១ ប៉ុន្តែបើសិនជំងឺកូវីដ-១៩ នៅបន្តរីករាលដាលរយៈពេលតទៅមុខទៀត រដ្ឋាភិបាលនឹងគិតគូរពីបញ្ហានេះបន្ថែមតាមការជាក់ស្តែង។ 

ពាក្យទាក់ទង: វិស័យអាកាសចរណ៍
Khcct banner

អត្ថបទទាក់ទង