Yearendyearend1140x150

លោកស្រីមឺកែលឈរនៅខាងគណបក្សសហព័ន្ធប៉ុន្មានថ្ងៃមុនការបោះឆ្នោត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ ស៊ីស៊ីធីវី

អាឡឺម៉ង់៖ ប៉ុន្មានថ្ងៃមុនពេលជនជាតិអាឡឺម៉ង់បោះឆ្នោតជ្រើសរើសសភាថ្មីនិងរដ្ឋាភិបាលថ្មី លោកស្រីអធិការបតី អែនជេឡា មឺកែល បានគាំទ្រគណបក្សសម្ព័ន្ធប្រជាធិបតេយ្យគ្រឹស្តសាសនា (CDU) និងសម្ព័ន្ធសង្គមគ្រឹស្តសាសនា(CSU) នៅទីក្រុងមុយនិចកាលពីថ្ងៃសុក្រ។

បន្ទាប់ពីដឹកនាំអស់រយៈពេល ១៦ ឆ្នាំ លោកស្រី មឺកែល នឹងមិនស្វែងរកការបោះឆ្នោតឡើងវិញនៅក្នុងការបោះឆ្នោតសហព័ន្ធអាល្លឺម៉ង់ឆ្នាំ ២០២១ នៅថ្ងៃទី ២៦ ខែកញ្ញាទេ។

លោក Armin Laschet បេក្ខជនអធិការបតីសម្រាប់គណបក្សសម្ព័ន្ធនិងជាមេដឹកនាំនៃ CDU បាននិយាយថា ប្រសិនបើគាត់ជាប់ឆ្នោតគាត់នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Markus Soder មេដឹកនាំគណបក្ស CDU ដើម្បីគ្រប់គ្រងប្រទេសជាមួយគ្នា។ លោកសន្យាថា ភាគី CDU/CSU នឹងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារអាកាសធាតុ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការច្នៃប្រឌិតថ្មីសម្រាប់អាល្លឺម៉ង់។

លោក Olaf Scholz បេក្ខជនអធិការបតីនៃគណបក្សសង្គមប្រជាធិបតេយ្យ (SPD) ដែលបានដឹកនាំគណបក្សនិងការស្ទង់មតិបុគ្គលកាលពីពេលថ្មីៗ នេះបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់លោកក្នុងការឃោសនាបោះឆ្នោត ដើម្បីសន្តិសុខសង្គមនិងដាក់ចេញនូវពាក្យស្លោកនៃការធ្វើទំនើបកម្មឧស្សាហកម្ម។

ស្ត្រីតែម្នាក់គត់នៅក្នុងការប្រកួតប្រជែងគឺលោកស្រី Annalena Baerbock ដើម្បីស្នងតំណែងលោកស្រី អេនជេឡា មឺកែល គឺជាបេក្ខជនទី១។ លោកស្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាល្លឺម៉ង់ត្រូវតែចាត់វិធានការដើម្បីដោះស្រាយការឡើងកំដៅផែនដី។

លទ្ធផលស្ទង់មតិចុងក្រោយនៅថ្ងៃដដែលនោះ បានបង្ហាញថា គណបក្សសង្គមប្រជាធិបតេយ្យ (SPD) បន្តការនាំមុខដោយមានការគាំទ្រ ២៦ ភាគរយ (CDU) ជាប់ចំណាត់ថ្នាក់លេខ ២ និង ហ្រ្គីនមាន ២២ ភាគរយហើយបានធ្លាក់ចុះមកត្រឹម ១៦ ភាគរយ។ គេនៅមិនទាន់ដឹងថា តើអ្នកណាអាចដឹកនាំការចរចាបង្កើតគណៈរដ្ឋមន្ត្រីនៅទីបំផុតនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង