Cct850x100 1
1800px x h300px kh

ជនអន្តោប្រវេសន៍រាប់រយនាក់បានស្លាប់នៅតាមបណ្ដោយផ្លូវសមុទ្រអាត្លង់ទិច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ ABC News

អាត្លង់តិច៖ អង្គការអន្តោប្រវេសន៍អន្តរជាតិបាននិយាយនៅសុក្រថា ការស្លាប់របស់ជនចំណាកស្រុកនៅតាមផ្លូវសមុទ្រអាត្លង់ទិកពីអាហ្វ្រិកខាងលិចរហូតដល់កោះកាណារីរបស់អេស្ប៉ាញ បានកើនឡើងខ្ពស់បំផុតកាលពីខែមុនដោយមានមនុស្សចំនួន ៣៧៩ នាក់បានបាត់បង់ជីវិតនៅសមុទ្រនេះ។

ការស្លាប់ទាំងនោះ មានចំនួនជិតពាក់កណ្តាលនៃចំនួនជនរងគ្រោះសរុបសម្រាប់ឆ្នាំ ២០២១ ដោយមានមនុស្សពេញវ័យចំនួន ៧៣៥ នាក់និងកុមារ ៥០ នាក់បានស្លាប់។ នេះបើយោងតាមគម្រោងជនចំណាកស្រុកដែលបាត់ខ្លួនរបស់អង្គការសហប្រជាជាតិ។

មនុស្សជាង ៩.៣០០ នាក់បានមកដល់កោះកាណារីតាមសមុទ្រក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់កាលពីឆ្នាំ ២០២០ ខណៈមនុស្ស ៣.៩៣៣ នាក់បានមកដល់តាមផ្លូវសមុទ្រអាត្លង់ទិក គឺជាផ្លូវឆ្លងកាត់សមុទ្រដ៏គ្រោះថ្នាក់បំផុតមួយទៅកាន់ទ្វីបអឺរ៉ុប។

អ្នករស់រានមានជីវិតជាច្រើននាក់បានពិពណ៌នាអំពីលក្ខខណ្ឌដែលបង្ហាញថា ការធ្វើដំណើរពីច្រាំងអាហ្វ្រិកខាងលិចទាំងការប្រថុយប្រថាន ដោយមានមនុស្សកាន់តែច្រើនឡើងកប៉ាល់ ហើយតែងតែអស់ហ្គាស អាហារ និងទឹក។

អ្នកខ្លះបានប្រាប់ IOM អំពីស្ថានភាពអស់សង្ឃឹម នៅពេលសាកសពមនុស្សដែលបានស្លាប់នៅលើទូកត្រូវបានគេបោះចោល ហើយអ្នកដំណើរខ្លះបានលោតចូលសមុទ្រ ដោយសារខ្វះទឹក និងអាហារ។

អង្គការសង្គមស៊ីវិលអេស្ប៉ាញ Caminando Fronteras បានប៉ាន់ប្រមាណថា ទូកចំនួន ៣៦ បានបាត់ដោយគ្មានដានក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ តាមបណ្តោយផ្លូវអាត្លង់ទិកនេះ៕

Khcct banner

អត្ថបទទាក់ទង