Yearendyearend1140x150

ជនជាតិចិនម្នាក់ផ្ញើសារមកស៊ីស៊ីថាមស៍រាយការណ៍ពី«ល្បែងអនឡាញ»ក្នុងខេត្តព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ជនជាតិចិនម្នាក់កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ បានផ្ញើសារមកកាន់សារព័ត៌មានស៊ីស៊ីថាមស៍ ឱ្យជួយផ្សព្វផ្សាយជួយខ្លួន ខណៈជនជាតិចិនរូបនេះ កំពុងត្រូវបានក្រុមហ៊ុនល្បែងអនឡាញមួយនៅក្រុងព្រះសីហនុ( China Town ) ធ្វើការឃុំខ្លួន និង ធ្វើទារុណកម្ម មិនឱ្យចេញក្រៅបាន។

បើតាមរយៈសារដែលបានផ្ញើមក ជនជាតិចិនរូបនោះបានអះអាងថា រូបគេជាបុគ្គលិកធ្វើការក្នុងក្រុមហ៊ុនល្បែងអនឡាញមួយ ហើយត្រូវបានគេឃ្លាំមើល មិនអនុញ្ញាតឱ្យចេញក្រៅ តម្រូវឱ្យស្នាក់នៅកន្លែងធ្វើការ២៤ម៉ោង ថែមទាំងគ្របគ្រងការហូបចុកទៀតផង។កន្លងមកធ្លាប់មានបុគ្គលិកជាច្រើនអ្នកព្យាយាមរត់គេច តែត្រូវបានក្រុមហ៊ុនល្បែងអនឡាញនេះ ចាប់យកមកវិញ ហើយធ្វើទារុណកម្ម។

ទន្ទឹមនឹងនេះ ជនជាតិចិនដែលគេឃុំខ្លួនបានឱ្យដឹងទៀតថា ក្រុមហ៊ុនល្បែងអនឡាញ បានគ្រប់គ្រងរាល់សកម្មភាពរបស់ខ្លួន សូម្បីតែតាមរយៈបណ្ដាយសង្គម ការប្រើប្រាស់ទូរសព្ទជាដើម។បុគ្គលិកដែលធ្វើការឱ្យក្រុមហ៊ុនល្បែងតាមប្រព័ន្ធអនឡាញ ភាគច្រើនត្រូវបានគេឃុំខ្លួនមិនឱ្យចេញក្រៅ និងធ្វើទារុណកម្ម។

ជនជាតិចិនដែលរាយការណ៍មកស៊ីស៊ីថាមស៍ថា ក្រុមហ៊ុនដែលឃុំខ្លួនគេ ជាក្រុមហ៊ុនដើរបោកបញ្ជោតគេ និង រកស៊ីខុសច្បាប់ ដូចជាលេងល្បែងអនឡាញជាដើម។ដូច្នេះរូបគេ សំណូរពរដល់សារព័ត៌មាន ដ៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយរំដោះខ្លួន ពីការឃុំឃាំងរបស់ក្រុមហ៊ុនល្បែងអនឡាញនេះ។

ស៊ីស៊ីថាមស៍មិនទាន់ទាក់ទងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានទេនៅថ្ងៃនេះ។

ករណីជនជាតិចិនខាងលើនេះ ស្រដៀងគ្នាជាមួយនឹងករណីជនជាតិថៃមួយក្រុមមានគ្នាចំនួន២១នាក់ដែលចំណាក់ស្រុកមកធ្វើការនៅប្រទេសកម្ពុជា ក្នុងខេត្តព្រះសីហនុ បានផ្ញើវីដេអូទៅកាន់សារព័ត៌មានថៃ ដើម្បីស្វែងរកការអន្តរាគមន៍ពីរដ្ឋាភិបាលថៃ ក្រោយពួកគេរងការឃុំខ្លួន និងបង្ខំឱ្យប្រកបរបរផ្លូវភេទ ក្នុងតំបន់កំពង់សោម ខេត្តព្រះសីហនុ។នេះបើយោងតាមសារព័ត៌មានថៃចុះផ្សាយ។

សារព័ត៌មាន Khmer Times នៅពេលថ្មីៗនេះបានផ្សព្វផ្សាយលាតត្រដាងថានៅក្នុងតំបន់មួយនៅខេត្តព្រះសីហនុដែលសំបួរទៅដោយជនជាតិចិនស្នាក់នៅ ដោយប្រជាពលរដ្ឋទីនោះទំលាប់ហៅថា“China Town” មានវត្តមាននៃសកម្មភាពខុសច្បាប់ និង ឧក្រិដ្ឋកម្មជាច្រើន ហើយភាគច្រើនគឺពាក់ពន្ធ័នឹងជនជាតិចិន។ព៌ត៏មាននេះធ្វើអោយស្ថានទូតចិនប្រចាំនៅកម្ពុជាមានការយកចិត្តទុកដាក់ជាខ្លាំង នឹងជំរុញឱ្យស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរស្រាវជ្រាវបន្ទាន់។

បើតាមស្ថានទូតចិន កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់គឺជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងចិន-កម្ពុជាហើយក៏ជាផ្នែកមួយដ៏សំខាន់នៃការកសាងសហគមន៍រួមគ្នារបស់ប្រទេសទាំងពីរផងដែរ ហើយភាគីទាំងពីរតែងតែរក្សាបាននូវកិច្ចសហប្រតិបត្តិការក្នុងកម្រិតមួយដ៏ខ្ពស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង