Yearendyearend1140x150

វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង១ម៉ឺននាក់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ក្នុងស្រុកចំនួន ១១,៥២៥ ករណីកាលពីថ្ងៃពុធ ដែលចុះ ១៦២ ករណី កាលពីថ្ងៃអង្គារ៍ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះកើនឡើងដល់ ៧១៤.៤៩៨នាក់។

ចំនួនអ្នកស្លាប់ថ្មី ២៣៦ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិកាលពីថ្ងៃពុធ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ១៧.៧៨១ ករណី ឬប្រហែល ២.៥ ភាគរយនៃករណីឆ្លងសរុប និង ០.៤ ភាគរយជាអត្រាមរណភាពនៅលើពិភពលោក។

ទន្ទឹមនឹងនេះ អ្នកជំងឺកូវីដ-១៩ ចំនួន ១១.៩១៩ នាក់ត្រូវបានប្រកាសជាសះស្បើយ នេះជាលើកដំបូងដែលតួលេខនេះធ្លាក់ចុះក្រោម ៥០០០ នាក់ក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយ។

ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៣៥.៧ លាននាក់ និងមនុស្សប្រហែល ៦.៩ លាននាក់បានទទួលការចការចាក់វ៉ាក់សាំងពេញលេញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង