Yearendyearend1140x150
Img 0571

វិទ្យាល័យច្បារអំពៅបានជ័យលាភីលេខ១​ ក្នុងការប្រកួតវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន

យុវជន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិក្រសួងបរិស្ថាន និងសិស្សសាលាដែលទទួលបានជ័យលាភី។
រូបភាព៖ ឯកឧត្តម នេត្រ ភក្រ្តា


ភ្នំពេញ៖ វិទ្យាល័យច្បារអំពៅ ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតវេទិការយុវជនជជែកស្ដីពីបរិស្ថានក្នុងឆ្នាំ២០២១ ដែលបានរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំយុវជន និងកីឡា។

បើតាមឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានឲ្យដឹងថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២១ ជាលើកទី៤១ និងជាលើកទី១នៃការរៀបចំតាមប្រព័ន្ធ online ដែលបានចាប់ផ្ដើមតាំងពីខែសីហា ឆ្នាំ២០២១ និងបានចែកចេញជាបីវគ្គ គឺ វគ្គណែនាំ វគ្គប្រកួតដំបូង និងវគ្គប្រកួតផ្ដាច់ព្រ័ត្រ។

ចំពោះលទ្ធផលនៃការប្រកួតគឺ វិទ្យាល័យច្បារអំពៅ នៃរាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ១ ចំណែកវិទ្យាល័យហ៊ុនសែនបូរី ១០០ខ្នងទទួលបានជ័យលាភីលេខ២ រីឯវិទ្យាល័យឬស្សីកែវនិងវិទ្យាល័យហ៊ុនសែនចាក់អង្រែទទួលបានជ័យលាភីលេខ៣ស្ទួន។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះវេទិកាប្រកួតដែលយុវជនបានចូលរួមប្រកួតនេះគឹពិតជាបានដើរតួនាទីយ៉ាងសំខាន់ទៅលើការផ្សព្វផ្សាយបញ្ហាបរិស្ថាន និងពិសេសការបណ្តុះស្មារតីឱ្យស្រឡាញ់បរិស្ថាន ទៅលើការបង្កើនចំណេះដឹងបរិស្ថាន។ ជាមួយគ្នាកម្មវិធីនេះក៏បានរួមចំណែកចែករំលែកដល់សាធារណៈជនដទៃទៀតឱ្យបានទទួលចំណេះដឹងយ៉ាងទូលំទូលាយស្តីពីបរិស្ថាននេះផងដែរនិងបណ្តុះស្មារតីស្រឡាញ់បរិស្ថានកាន់តែខ្លាំងក្នុងចំណោមប្រជាពលរដ្ឋ។

គួរបញ្ជាក់ថាវេទិកានេះ មាន យុវសិស្សចំនួន ៨វិទ្យាល័យចូលរួមប្រកួតរួមមាន៖វិទ្យាល័យហ៊ុនសែនចាក់អង្រែ,វិទ្យាល័យច្បារអំពៅ,វិទ្យាល័យឬស្សីកែវ,វិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង,វិទ្យាល័យហ៊ុនសែនជម្ពូវ័ន,វិទ្យាល័យវត្តកោះ,វិទ្យាល័យជាស៊ីមសាមគ្គី,វិទ្យាល័យជាស៊ីមសន្ធរម៉ុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង