Yearendyearend1140x150

ថៃមិនទាន់យល់ព្រមប្រើវ៉ាក់សាំងSinopharmចំពោះកុមារអាយុ៣ឆ្នាំឡើងទៅ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ថៃ៖ រដ្ឋបាលចំណីអាហារនិងឱសថថៃ (FDA) មិនទាន់យល់ព្រមផ្តល់វ៉ាក់សាំង Sinopharm Covid-19 ដល់កុមារអាយុចាប់ពី ៣ ឆ្នាំ ឡើងទៅទេ ដោយសារព័ត៌មានមិនគ្រប់គ្រាន់អំពីសុវត្ថិភាព និងប្រសិទ្ធភាពទេ។នេះបើតាមអគ្គលេខាធិការរដ្ឋបាលចំណីអាហារនិងឱសថថៃលោក ផៃសាន ដេនឃុំ (Paisan Dankhum) បាននិយាយកាលពីថ្ងៃច័ន្ទ។

លោក ផៃសាន ដេនឃុំ បានមានប្រសាសន៍ថា ក្រុមហ៊ុននាំចូលរបស់វ៉ាក់សាំង Sinopharm Bio Genetech Ltd បានដាក់ពាក្យសុំពន្យារការប្រើប្រាស់វ៉ាក់សាំង Sinopharm សម្រាប់កុមារអាយុ ៣ ដល់ ១៧ ឆ្នាំ បន្ទាប់ពីវាត្រូវបានអនុម័តពីមុនសម្រាប់មនុស្សអាយុ ១៨ ឆ្នាំឡើងទៅ។ ទោះយ៉ាងណាគណៈកម្មាធិការ FDA និងអ្នកជំនាញមកពីទីភ្នាក់ងារផ្សេងៗ បានព្រមព្រៀងគ្នានៅថ្ងៃទី ១០ ខែកញ្ញាថាមិនមានព័ត៌មានគ្រប់គ្រាន់អំពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងចំពោះកុមារ ដែលមានអាយុចាប់ពី ៣ ដល់ ១៧ ឆ្នាំទេ ដូច្នេះ FDA មិនបានយល់ព្រមប្រើវ៉ាក់សាំង Sinopharm សម្រាប់កុមារក្នុងក្រុមអាយុនេះទេ។

លោក ផៃសាន បានបន្ថែមថា FDA បានជូនដំណឹងដល់ក្រុមហ៊ុនវ៉ាក់សាំង Sinopharm Bio Genetech Ltd ឱ្យបញ្ជូនឯកសារបន្ថែមជាបន្ទាន់ ដែលគាំទ្រដល់ការប្រើប្រាស់វ៉ាក់សាំងចំពោះកុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅ រួមទាំងស្ថិតិពីប្រទេសដែលបានយល់ព្រមប្រើប្រាស់វ៉ាក់សាំង Sinopharm ចំពោះកុមារដូចជា ចិន និង អារ៉ាប់រួម។

សូមបញ្ជាក់ថា វ៉ាក់សាំងអសកម្ម Sinopharm ត្រូវបានអនុម័តឱ្យប្រើប្រាស់នៅក្នុងប្រទេសថៃជាបន្ទាន់ចាប់តាំងពីថ្ងៃទី ២៨ ខែឧសភា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង