Yearendyearend1140x150
Img 0571

លោកបៃដិនកំពុងស្វែងរកបទសន្ទនាជាមួយលោកម៉ាក្រុងជុំវិញបញ្ហាកិច្ចព្រមព្រៀងនាវាមុជទឹក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ ំសារព័ត៌មានស៊ីនហួរ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោកចូបៃដិន កំពុងស្វះស្វែងរកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងដែលបង្កឡើងដោយកិច្ចព្រមព្រៀងនាវាមុជទឹកដែលជាបញ្ហាដ៏ចម្រូងចម្រាសមួយ។

ការប្រេះឆាផ្នែកការទូតមួយបានផ្ទុះឡើងរវាងទីក្រុងវ៉ាស៊ីនតោននិងប៉ារីស ជុំវិញការប្រកាសថាសហរដ្ឋអាមេរិកនិងអង់គ្លេស នឹងគាំទ្រអូស្ត្រាលីក្នុងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយដកហូតកិច្ចសន្យាពីបារាំងក្នុងការផ្តល់នាវាមុជទឹកធម្មតាដល់អូស្ត្រាលី។

ប្រទេសបារាំងមានការខឹងសម្បាយ៉ាងខ្លាំង ចំពោះចំណាត់ការភ្លាមៗដោយមិនបានជូនដំណឹងដល់ខ្លួន ហើយបារាំងបានឲ្យឯកអគ្គរដ្ឋទូតរបស់ខ្លួនសុំការពិគ្រោះយោបល់នៅថ្ងៃសុក្រនេះទៅសហរដ្ឋអាមេរិកនិងអូស្ត្រាលី ។

មន្រ្តីរដ្ឋបាលជាន់ខ្ពស់របស់លោកបៃដិន បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃច័ន្ទថា ប្រធានាធិបតីលោកបៃដិន បានស្នើសុំឱ្យមានកិច្ចសន្ទនាជាមួយប្រធានាធិបតីបារាំងលោកម៉ាក្រុង ដើម្បីពិភាក្សាពីផ្លូវឆ្ពោះទៅមុខ និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់អាមេរិកចំពោះសម្ព័ន្ធភាពអាមេរិកជាមួយបារាំង។

លេខាធិការសារព័ត៌មានសេតវិមានលោកស្រី ផាសាគី បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃច័ន្ទនេះថា ការហៅទូរស័ព្ទនេះនឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈមន្រ្តីនៅតែកំពុងធ្វើការកំណត់ពេលវេលា។

នៅក្រោមភាពជាដៃគូសន្តិសុខថ្មី ដែលបានបង្ហាញកាលពីថ្ងៃពុធ រវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិកដែលគេស្គាល់ថា AUKUS អូស្ត្រាលីនឹងសាងសង់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរជាមួយបច្ចេកវិទ្យាអាមេរិកនិងអង់គ្លេស។ ដោយកាលពីថ្ងៃព្រហស្បតិ៍អូស្រ្តាលីបានប្រកាសថា ខ្លួននឹងលុបចោលកិច្ចព្រមព្រៀងជាមួយប្រទេសបារាំង ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៦ ដើម្បីទិញនាវាមុជទឹកប្រើម៉ាស៊ូតនិងអគ្គិសនីធម្មតាចំនួន ១២ គ្រឿង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង