Yearendyearend1140x150

រដ្ឋបាលស្រុកមង្គលបូរី ប្រកាសឱ្យប្រជាជនប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ស្ថានភាពនៃជំនន់ទឹកភ្លៀងក្នុងស្រុកមង្គលបូរី។
រូបភាព៖ លោក ឃាម ចាន់ធា 

ភ្នំពេញ៖ រដ្ឋបាលស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ បានប្រកាសឱ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នជាមួយស្ថានភាពទឹកជំនន់ ខណៈភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា។

បើយោងតាមសេចក្ដីប្រកាសរបស់ រដ្ឋបាលមង្គលបូរី បានឱ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះនិងស្ថានភាពទឹកហូរធ្លាក់ពីផ្នែកខាងលើ តាមបណ្តោយដងស្ទឹង នៃស្រុកបវេល ខេត្តបាត់ដំបង និងទឹកដែលហូរធ្លាក់ពីស្រុកម៉ាឡៃ ធ្វើឱ្យកម្រិតទឹកស្ទឹងមង្គលបូរី មានការហក់ឡើងខ្លាំង នឹងអាចបង្កជាផលប៉ះពាល់ដល់ អាយុ ជីវិតមនុស្ស សត្វ ផ្ទះសម្បែង និងផលដំណាំជាដើម។

រដ្ឋបាលខេត្ត បានសំណូមពរដល់ពលរដ្ឋក្នុងស្រុកមង្គលបូរី ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយ ដងស្ទឹងមង្គលបូរី សូមចូលរួម និងយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តវិធានការដូចខាងក្រោមដូជា៖ ត្រៀមស្បៀង និងថ្នាំសង្កូវ សម្រាប់ទុកបម្រុង រៀបចំទុកដាក់ឯកសារសំខាន់ៗឱ្យបានគង់វង្ស រួមមាន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រ អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ ប័ណ្ណកម្មសិទ្ធិ និងឯកសារសំខាន់ៗទៀត។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋគួរត្រៀមមធ្យោបាយដឹកជញ្ជូន ឬមធ្យោបាយសម្រាប់ទុកជម្លៀស នៅពេលទឹកជំនន់មកដល់ និងកុំឱ្យក្មេងៗចុះលេងទឹក តែម្នាក់ឯង ដោយមិនមានមនុស្សធំនៅក្បែរនៅពេលមានទឹកជំនន់កើតឡើង ត្រូវបិទប្រព័ន្ធអគ្គិសនី និងត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង