Cct850x100 1
1800px x h300px kh

ករណីឆ្លងកូវីដ១៩នៅវៀតណាមចុះមកត្រឹមជាង៨ពាន់នាក់នៅថ្ងៃច័ន្ទ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាមបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ក្នុងស្រុកចំនួន៨,៦៦៨ ករណី ចុះពីចំនួន ១០.០២៥ ករណីកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះកើនឡើងដល់ ៦៩១.២៨៦នាក់។

តំបន់ទាំងបីដែលមានករណីថ្មីច្រើនជាងគេ គឺទីក្រុងហូជីមិញមាន ៥.១៧១ ករណី, ប៊ិញឌឿង មាន ១.៤១០ ករណី និង ដុងណៃ មានចំនួន ៨៦៩ ករណី។

ចំនួនស្លាប់ថ្មី ២១៥ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិកាលពីថ្ងៃច័ន្ទ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ១៧.៣០៥ ករណី ឬប្រហែល ២.៥ ភាគរយនៃករណីឆ្លងទាំងអស់។

ទន្ទឹមនឹងនេះ អ្នកជំងឺកូវីដ-១៩ ចំនួន ៦.៨២១ នាក់ត្រូវបានប្រកាសជាសះស្បើយ ដែលធ្វើឱ្យចំនួនសរុបនៃអ្នកដែលបានជាសះស្បើយសរុបមានចំនួន ៤៦៤.៣២៦ នាក់។

ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៣៤.៥៥ លាននាក់ និងមនុស្សប្រហែល ៦.៦៤ លាននាក់បានទទួលការចការចាក់វ៉ាក់សាំងពេញលេញ៕

Khcct banner

អត្ថបទទាក់ទង