Yearendyearend1140x150

កម្ពុជាលើកទឹកចិត្តឱ្យWHOបន្តខិតខំប្រឆាំងកូវីដ-១៩ដោយកុំខ្វល់ពីការព្រមាននៃប្រទេសខ្លះ

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

សម្ដេចថ្លែងក្នុងកិច្ចប្រជុំអាស៊ានបូកបី កាលពីថ្ងៃទី១៤ មេសា ឆ្នាំ ២០២០ សម្ដេច ហ៊ុន សែន

ភំ្នពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន បានថ្លែងលើកទឹកចិត្តដល់ប្រធានអង្គការសុខភាពពិភពលោក WHO បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រឆាំងនឹងកូវីដ១៩ ដែលកំពុងរាតត្បាលដល់ប្រទេសជាង២០០នៅលើពិភពលោក។

ថ្លែងក្នុងកិច្ចប្រជុំអាស៊ានបូកបី កាលពីថ្ងៃទី១៤ មេសា ឆ្នាំ ២០២០ សម្ដេច ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ដែលអង្គការសុខភាពពិភពលោកបានធ្វើ ពិសេសតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ហើយពួកគេបានធ្វើការប្រកបដោយវិជ្ជាជីវៈ។

បើតាមសម្តេច កម្ពុជាត្រូវការអនុសាសន៍បន្ថែមទៀតពីអង្គការសុខភាពពិភពលោក ហើយសម្តេចសង្ឃឹមថាប្រធានអង្គការសុខភាពពិភពលោកនឹងបន្តខិតខំតទៅទៀតក្នុងការប្រឆាំងការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយមិនខ្វល់ពីការព្រមាននៃប្រទេសខ្លះ។ លោកបានថ្លែងបែ

ការថ្លែងរបស់សម្ដេច ហ៊ុន សែន បែបនេះ ធ្វើឡើងមុនមួយថ្ងៃដែលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានសម្រេចផ្អាកផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក (WHO) ដោយទាមទារឱ្យមានតម្លាភាពពេញលេញ ទាក់ទងនឹងជំងឺរាតត្យាតកូវីដ-១៩ ។

អាមេរិកបានចោទប្រកាន់ស្ថានប័នសុខភាពពិភពលោកមួយនេះ ថាបានធ្វើការងារលំអៀងទៅខាងចិន ដែលបានធ្វើការងារដោយគ្មានតម្លាភាពទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសការបញ្ចេញព័ត៌មានដែលមិនគួរឱ្យជឿរទុកចិត្តរបស់ចិនទាក់ទងនឹងការវិវត្តន៍នៅវូហាន (Wuhan)។អាមេរិកបានបន្ទោស WHO ថាមិនបានធ្វើការស៊ើបអង្កេតឱ្យបានល្អិតល្អន់ទាក់ទងនឹងរបាយការណ៍របស់ចិន។

គួរបញ្ជាក់ថា អាមេរិក គឺជាប្រទេសដែលផ្តល់ជំនួយធំជាងគេទៅឱ្យ WHO គិតជាទឹកប្រាក់ពី៥០០ទៅ៦០០លានដុល្លារៀងរាល់ឆ្នាំ ស្មើរនឹងជាង៣០%នៃមូលនិធិសរុបទាំងអស់របស់WHO ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង