Cct850x100 1
1800px x h300px kh

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង១ម៉ឺននាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប​៖ The Bangkok Post

ថៃ៖ ប្រទេសថៃបានរកឃើញករណីឆ្លងកូវីដ១៩ចំនួន ១០.៩១៩ នាក់បន្ថែមទៀតនិងស្លាប់ចំនួន ១៤៣ នាក់នៅថ្ងៃទី២១ ខែកញ្ញានេះ។

ក្រសួងសុខាភិបាលបានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ១០.៩១៩ នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះ ៤២២ នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។

ខណៈអ្នកជំងឺ ១១.៦៩៤ នាក់បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ទោះជាយ៉ាងណាករណីសរុបនៅក្នុងប្រទេសនេះមានចំនួន ១.៥០០.១០៥ ករណី ជាមួយនឹងករណីស្លាប់សរុបចំនួន ១៥.៦១២ នាក់៕

Khcct banner

អត្ថបទទាក់ទង