Yearendyearend1140x150
Img 0571

ឯកអគ្គរដ្ឋទូតចិន៖ចិននឹងផ្ដល់ជំនួយវ៉ាក់សាំងកូវីដដល់កម្ពុជាគ្មានការកំណត់

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា។
រូបភាព៖  ទូតចិន 

ភ្នំពេញ៖ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា បានប្រកាសជាថ្មីថាភាគីចិន បានប្រកាសថានឹងផ្ដល់ជំនួយជាវ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជាដោយគ្មានការកំណត់ និងបានធានាគ្រប់ពេលវេលា។

ក្នុងកិច្ចសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា បានថ្លែងថា ប្រទេសចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដនៅកម្ពុជា ភាគីចិនបានប្រកាសថានឹងផ្ដល់ជំនួយជាវ៉ាក់សាំងកូវីដចំនួន៣លានដូសបន្ថែមទៀតដល់ភាគីកម្ពុជា ហើយក៏បានសន្យាយ៉ាងម៉ឺងម៉ាត់ថានឹងផ្តល់វ៉ាក់សាំងដល់កម្ពុជាដោយគ្មានការកំណត់ និងត្រូវបានធានាគ្រប់ពេលវេលា។

បើតាមឯកឧត្តម វ៉ាង វិនធាន ក្នុងខែកញ្ញា ចិនបានផ្តល់វ៉ាក់សាំងដល់កម្ពុជាមានចំនួនសរុបលើសពី៣០លានដូស។ ក្រៅពីនេះ ភាគីចិននឹងពង្រឹងកិច្ចប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសុខាភិបាល បង្កើនការបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់សមត្ថភាពការពារសុខភាពសុខាភិបាលក្នុងប្រទេសកម្ពុជាថែមមួយកម្រិតទៀត។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៤ ខែកញ្ញានេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដមកកាន់កម្ពុជាមានចំនួនសរុប២៦.៨លានដូស។ ចំណែក ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាគិតដល់ត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១មាន ១២,០៤៩,៧៣៩ នាក់ ។ ក្នុងនោះការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនដែលមានអាយុស្មើ ឬលើស១៨ឆ្នាំ មានចំនួនសរុប ៩,៨២៦,៦៤០ និងការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុ១២ក្រោម១៨ឆ្នាំ មានចំនួនសរុប ១,៧៣០,៨៨៦។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង