Yearendyearend1140x150
Img 0571

វ៉ាក់សាំងចិន​Adenovirus​ប្រឆាំង​កូវីដ-១៩​ឈាន​ដល់​ដំណាក់​កាល​ពិសោធន៍លើកទី២​ដោយទទួលស្គាល់ពីWHO

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
វ៉ាក់សាំង Adenovirus ។ប្រភពពី៖People’s daily

ចិន៖ វ៉ាក់សាំងAdenovirus សម្រាប់ជំងឺវីរុសCOVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន នាថ្ងៃទី១២ ខែមេសា ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។

បើតាមស្ថានទូត  ក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោកបានប្រកាសថា នេះជាវ៉ាក់សាំងសម្រាប់ជំងឺវីរុសCOVID-19តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។

គួរបញ្ជាក់ថា ក្រុមអ្នកស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ដំបូងចំនួន៤នាក់កាលពីថ្ងៃទី៣១ខែមិនា បានបញ្ចប់នូវរយៈពេលតាមដានវេជ្ជសាស្ត្រ ហើយមានអង់ទីករប្រឆាំងមេរោគក្នុងខ្លួនដោយមានសុខភាពល្អនិងបានចេញពីមន្ទីរពេទ្យ។

ក្រុមស្រាវជ្រាវដែលដឹកនាំដោយលោកវេជ្ជបណ្ឌិតឈិន វួយ អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិស្វកម្មចិន និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រយោធាចិន បានចាប់ផ្តើមធ្វើការស្រាវជ្រាវវ៉ាក់សាំងការពារមេរោគកូវីដ១៩។

អ្នកស្ម័គ្រចិត្ត ៤ នាក់ដំបូងដែលបានទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩ បានបញ្ចប់ការដាក់ឱ្យនៅដាច់ដោយឡែកតាមដានវេជ្ជសាស្ត្រហើយបានវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី ៣១ ខែមីនាកន្លងទៅនេះ។ចំពោះអ្នកដែលទទួលការចាក់វាក់សាំងមុនគេបង្អស់ចំនួន១០នាក់ក៏បានមកដល់រយៈពេល២៨ថ្ងៃផងដែរ ដែលពួកគេទាំងអស់សុទ្ធតែមានអង់ទីករប្រឆាំងមេរោគកូវីដ១៩ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង