Yearendyearend1140x150

UNHCRជំរុញឱ្យសហគមន៍អន្តរជាតិបន្តចូលរួមជាមួយតាលីបង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

តាលីបង់៖ អាហ្វហ្កានីស្ថានត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ ខណៈប្រទេសនេះកំពុងឆ្លងកាត់ស្ថានការណ៍អស់សង្ឃឹមលើអ្វីៗគ្រប់យ៉ាង ពិសេសគឺត្រូវការអាហារ ថ្នាំពេទ្យ ជំរក និងតម្រូវការចាំបាច់ដំបូងផ្សេងទៀតនៃជីវិត ហើយសហគមន៍អឺរ៉ុបគួរតែបន្តចូលរួមជាមួយតាលីបង់។ នេះបើតាមការថ្លែង របស់លោក ហ្វីលីព ហ្រ្គែនឌី ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ទៅកាន់សន្និសីទសារព័ត៌មាននៅថ្ងៃសុក្រក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ាគីស្ថាន។

លោក ហ្រ្គែនឌី បាននិយាយថា ប្រទេសអាហ្វហ្គានីស្ថានត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ ហើយប្រសិនបើ UNHCR ត្រូវបានគាំទ្រនិងផ្តល់ធនធានគ្រប់គ្រាន់នោះវានឹងអាចពង្រីកជំនួយមនុស្សធម៌បាន។ វាជាការសំខាន់ដែលសហគមន៍អន្តរជាតិរកឃើញទិសដៅ និងមធ្យោបាយចាំបាច់ ដើម្បីធានាមុខងាររបស់អាហ្វហ្កានីស្ថាន ប្រសិនបើមានការដួលរលំនៃសេវាកម្មសាធារណៈ ឧទាហរណ៍ដូចជា សុខភាពឬការអប់រំ ហើយប្រសិនបើរដ្ឋឈប់ដំណើរការ នេះនឹងបង្កឱ្យមានវិបត្តិដែលធំជាងមនុស្សធម៌ទៅទៀត។

លោកបានបញ្ជាក់ថា រលកថ្មីនៃជនភៀសខ្លួននៅអាហ្វហ្គានីស្ថានដែលមានមនុស្សប្រហែលកន្លះលាននាក់ត្រូវបានផ្លាស់ទីលំនៅ ដោយសារជម្លោះនាពេលថ្មីៗនេះ។ ទោះយ៉ាងណា មិនមានការហូរចូលនៃជនភៀសខ្លួនទៅកាន់ប្រទេសជិតខាងរួមទាំងប៉ាគីស្ថានឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង