Yearendyearend1140x150
Img 0571

កងកម្លាំងអាមេរិកកំពុងកាត់បន្ថយបុគ្គលិកប្រយុទ្ធនៅអ៊ីរ៉ាក់នៅចុងខែកញ្ញានេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

អ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយនៅថ្ងៃពុធនេះថា កងកម្លាំងអ៊ីរ៉ាក់និងសហរដ្ឋអាមេរិកបានយល់ព្រមកាត់បន្ថយចំនួនអ្នកប្រយុទ្ធនៅមូលដ្ឋានយោធាអាមេរិកពីរក្នុងប្រទេសអ៊ីរ៉ាក់នៅចុងខែកញ្ញានេះ។

បញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យោងតាមកិច្ចពិភាក្សាយុទ្ធសាស្ត្រអ៊ីរ៉ាក់ បានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ដោយតំណាងយោធាទាំងពីរនៅរដ្ឋធានី បាកដាដប្រទេសអ៊ីរ៉ាក់នៅថ្ងៃទី ១៦ បន្ទាប់ពីកិច្ចប្រជុំមួយបានសំរេច កាត់បន្ថយអ្នកប្រយុទ្ធចេញពីមូលដ្ឋានយោធានៅក្នុងខេត្តអានបា និងមូលដ្ឋានទ័ពអាកាសនៅតំបន់ស្វ័យយ័តគួឌីស ដែលនឹងត្រូវបញ្ចប់នៅចុងខែកញ្ញានេះ ខណៈបុគ្គលិកដែលនៅសេសសល់នឹងបន្តអនុវត្តការគាំទ្រ ការចែករំលែកនិងភារកិច្ចផ្សេងទៀត។

សេចក្តីថ្លែងការណ៍បាននិយាយទៀតថា ភាគីទាំងពីរក៏បានសម្រេចចិត្តជួបគ្នាជាទៀងទាត់ ដើម្បីពិភាក្សាអំពីជំហានជាក់លាក់សម្រាប់កងកម្លាំងអាមេរិកនៅអ៊ីរ៉ាក់ ដើម្បីបញ្ចប់ការផ្លាស់ប្តូរតួនាទី នៅចុងឆ្នាំនេះ។

អាមេរិកបានចាប់ផ្តើមសង្រ្គាមអ៊ីរ៉ាក់នៅឆ្នាំ ២០០៣ ហើយបានដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់នៅចុងឆ្នាំ ២០១១ ដោយបន្សល់ទុកនូវកងទ័ពមួយចំនួនតូចប៉ុណ្ណោះ។

នៅខែមករាឆ្នាំ ២០២០ ការវាយប្រហារតាមអាកាសរបស់អាមេរិកទៅលើទីក្រុងបាកដាដបានសម្លាប់ លោក ស៊ូឡី ម៉ានី មេបញ្ជាការកងពលតូចនៃអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ និងបានសម្លាប់លោក មូហាំងឌីស មេបញ្ជាការរងនៃកងជីវពលអ៊ីរ៉ាក់ ដែលជាក្រុមចលនាប្រជាប្រិយ បន្ទាប់មកសភាជាតិអ៊ីរ៉ាក់បានអនុម័ត ដំណោះស្រាយ ដែលអំពាវនាវឱ្យបញ្ចប់វត្តមានកងទ័ពបរទេសនៅអ៊ីរ៉ាក់។

យោងតាមសេចក្តីថ្លែងការណ៍រួមរវាងអាមេរិកនិងអ៊ីរ៉ង់ ដែលបានចេញផ្សាយនៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំនេះ និងអ៊ីរ៉ង់បានសំរេចថា ទំនាក់ទំនងសន្តិសុខរវាងប្រទេសទាំងពីរនឹងត្រូវបានផ្លាស់ប្តូរយ៉ាងពេញលេញទៅជាការបណ្តុះបណ្តាល ការផ្តល់ជំនួយ និងការចែករំលែកបទពិសោធន៍ ហើយកងកម្លាំងអាមេរិកនឹងមិនមាននៅក្នុងបេសកកម្មប្រយុទ្ធនៅអ៊ីរ៉ាក់ត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នាំនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង