Cctime ezgif.com resize
Img 0571

ព្រះសីហនុ៖«សាលាមេត្រីបរិស្ថាន»ជាប់ជ័យលាភីថ្នាក់ជាតិលើកទី៣ឆ្នាំ២០២១

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល»និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ»នៅទីតាំងវិទ្យាល័យ ហ៊ុនសែន មិត្តភាពខេត្តព្រះសីហនុ។ ។

ឯកឧត្តម សាយ សំអាល់ បានថ្លែងក្នុងពិធីថា «ស្របពេលដែលខេត្តព្រះសីហនុបានកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មីការអប់រំបណ្តុះបណ្តាលផ្នត់គំនិត ឥរិយាបទ ក្នុងប្រតិបត្តិមេត្រីភាពបរិស្ថាន គឺជាកត្តាដ៏សំខាន់មួយ ដើម្បីបន្ស៊ីគ្នា សាកសមជាពលរដ្ឋគំរូ ស្ថាប័នគំរូ ក្នុងទីក្រុងស៊ីវិល័យ ស្រស់ស្អាត និងជាទីក្រុងសេដ្ឋកិច្ចពហុបំណង ទីក្រុងឆ្លាត នៃខេត្តព្រះសីហនុ ក្រុងកំពង់សោម »។

ឯកឧត្តមបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ជ័យលាភីមាសនេះ ជាមោទនភាព និងសបញ្ជាក់ជាកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត បុគ្គលិកអប់រំសិក្សា មន្ទីរ ស្ថាប័នជុំវិញខេត្ត និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួបរួមគ្នាទាំងកំលាំងកាយ កំលាំងចិត្ត និងធនធាន លេចចេញឡើងនូវសម្ធិទិផលនាពេលនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើ និង សូមឲ្យថ្នាក់ដឹកនាំ និង សហការីអប់រំសិក្សាខេត្តព្រះសីហនុ បន្ត និងជំរុញការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញធុរកិច្ច ដើម្បីឲ្យប្រជាពលរដ្ឋក្នុងខេត្តអាចទាញយកនូវសក្តានុពល ពីសេដ្ឋកិច្ចពហុបំណងនៅទីនេះ បានកាន់តែច្រើន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង