Cctime ezgif.com resize
Img 0571

កម្ពុជាសង្ឃឹមថាកម្ដៅផែនដីនឹងថយចុះ ក្រោមការគ្រប់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ កម្ពុជារំពឹងយ៉ាងមុតមាំថាកម្ដៅផែនដីនឹងកាត់បន្ថយ ព្រោះកម្ពុជាបានបញ្ឈប់ការប្រើប្រាស់សារធាតុ ក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) និងកំពុងត្រៀមរៀបចំផែនការគ្រប់គ្រងសារធាតុហាយដ្រូភ្លុយអរ៉ូកាបូន (HFCs) ក្នុងការអនុវត្តវិសោធនកម្ម ទីក្រុងគីហ្គាលីនៃពិធីសារម៉ុងរ៉េអាល់។

រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា ដើម្បីចូលរួមក្នុងការត្បិតស្រទាប់អូហ្សូនឡើងវិញ និងកាត់បន្ថយកម្ដៅផែនដី កម្ពុជាបានបញ្ឈប់ការប្រើប្រាស់សារធាតុ ក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) ទាំងស្រុងក្នុងឆ្នាំ២០១០។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជា ក៏បាន ត្រៀមរៀបចំផែនការគ្រប់គ្រងសារធាតុហាយដ្រូតួយអរ៉ូកាបូន (HFCs) ក្នុងការអនុវត្តវិសោធនកម្ម ទីក្រុងគីហ្គាលីនៃពិធីសារម៉ុងរ៉េអាល់ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្នុងក្តីសង្ឃឹមថាការកើនកម្តៅភពផែនដីអាចត្រូវបានកាត់បន្ថយរហូតដល់ ០,៥°C នៅចុងសតវត្សរ៍នេះ តាមរយៈការត្រួតពិនិត្យ និងកាត់បន្ថយការប្រើប្រាស់សារធាតុ HFCs នេះ។

បើតាមឯកឧត្តម សាយ សំអាល់ កម្ពុជាប្តេជ្ញាបន្ត ចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានា ឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពលធ្វើឱ្យកើនកម្តៅខ្ពស់។

សូមជម្រាបជូនថា ក្នុងចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០១០ ពិភពលោកបានរួមគ្នាកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស ប្រមាណ១៣៥ពាន់លានតោន ។ ជាមួយគ្នានេះ ចាប់ពី ឆ្នាំ២០០០មក ស្រទាប់អូហ្សូនក៏បានត្បិតឡើងវិញ ក្នុងអត្រាប្រមាណពី១-៣%ក្នុងមួយឆ្នាំ ដែលការត្បិត រពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដីទាំងស្រុងនឹងអាចកើតមានឡើងនៅក្នុងឆ្នាំ២០៣០ សម្រាប់ប៉ូលខាងជើង និងក្នុងឆ្នាំ២០៥០ សម្រាប់ប៉ូលខាងត្បូង។ ទន្ទឹមនឹងការភ្លែតមកវិញនូវស្រទាប់អូហ្សូន កម្ពុជាក៏សង្ឃឹមថានឹងអាចទប់ស្កាត់ ការកើនកម្តៅភពផែនដីផងដែរ តាមរយៈការអនុវត្តវិសោធនកម្មទីក្រុងគឺហ្គោលី នៃពីធីសារម៉ុងរ៉េអាល់។

កម្ពុជាបាន និងកំពុងអនុវត្តផែនការគ្រប់គ្រង សារធាតុហាយដ្រូរុំភួយអរ៉ូកាបូន (HCFC Phase-out Management Plan) ក្នុងនោះ ដំណោះស្រាយប្រសិទ្ធភាពថាមពលក្នុងការប្រើប្រាស់ឧបករណ៍ត្រជាក់ដែលមានសក្តានុពលកម្តៅសកលទាប ឬសូន្យ ត្រូវបានគេរំពឹងថានឹងផ្តល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ច ព្រមទាំងសុខភាពមនុស្ស និងសន្តិសុខ ថាមពលផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង