Yearendyearend1140x150

មន្រ្តីទីក្រុងញូវយ៉កតម្រូវឱ្យអ្នកចូលរួមមហាសន្និបាតនៅUNបង្ហាញប័ណ្ណចាក់វ៉ាក់សាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ រ៉យទ័រ

ញូវយ៉ក៖ ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយកាលពីថ្ងៃពុធថា លោកមិនអាចសុំឱ្យមេដឹកនាំពិភពលោកទាំងអស់បង្ហាញប័ណ្ណចាក់វ៉ាក់សាំងការពារកូវី-១៩ទេ។ ការថ្លែងនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីទីក្រុងញូវយ៉កទាមទារឲ្យអ្នកដែលចូលក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បង្ហាញប័ណ្ណចាក់វ៉ាក់សាំងរបស់ពួកគេមុនចូលសាលប្រជុំ។

ប្រមុខរដ្ឋនិងរដ្ឋាភិបាលរាប់សិបនាក់និងរដ្ឋមន្ត្រីការបរទេស ដែលអមដោយអ្នកការទូតជាច្រើនរូប គ្រោងនឹងទៅដល់ទីក្រុងញូវយ៉កនៅសប្តាហ៍ក្រោយ សម្រាប់ការជួបជុំកម្រិតខ្ពស់ប្រចាំឆ្នាំ នៅឯអង្គការសហប្រជាជាតិ។ ខណៈមេដឹកនាំខ្លះបានហើយប្រជុំតាមវីដេអូជំនួសវិញ ដោយសារការរីករាលដាលនៃកូវីដ១៩។

មន្រ្តីទីក្រុងញូវយ៉កបានប្រាប់អង្គការសហប្រជាជាតិថា ក្រោមច្បាប់របស់ខ្លួន «មនុស្សដែលចូលទៅក្នុងបរិវេណអង្គការសហប្រជាជាតិក្នុងគោលបំណងចូលសាលប្រជុំទូទៅនឹងត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងជាមុនសិន ដើម្បីអាចចូលសាលនេះបាន»។

លោក Guterres បានព្រមានថា ការរីករាលដាលក្នុងចំណោមមនុស្សរាប់ពាន់លាននាក់ ដែលមិនបានចាក់វ៉ាក់សាំងការពារ ហានិភ័យនៃការប្រែប្រួលគ្រោះថ្នាក់កាន់តែខ្ពស់។ លោកកំពុងជំរុញផែនការពិភពលោក ដោយមានគោលបំណងចាក់វ៉ាក់សាំង ៧០% នៃប្រជាជនពិភពលោកនៅឆមាសទីមួយនៃឆ្នាំក្រោយ។

អភិបាលក្រុងញូវយ៉កលោក Bill de Blasio បាននិយាយនៅថ្ងៃពុធនេះថា ទីក្រុងនេះនឹងផ្តល់ការធ្វើតេស្តរកកូវីដ -១៩ និងវ៉ាក់សាំងចនសុននិងចនសុនតែមួយដូសនៅទីតាំងខាងក្រៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង