Yearendyearend1140x150

ជនជាតិចិនម្នាក់ចេញពីកម្ពុជានៅថ្ងៃទី១០ ត្រូវអាជ្ញាធរចិនរកឃើញថាមានផ្ទុក«កូវីដ-១៩»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមគ្រូពេទ្យពិនិត្យអ្នកដំណើរនៅព្រលានយន្តហោះ។

ចិន៖ បុរសជនជាតិចិនអាយុ៣៩ឆ្នាំម្នាក់ធ្វើដំណើរពីប្រទេសកម្ពុជានៅ១០ខែមេសា ទៅដល់ប្រទេសចិនរួចត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩។

យោងតាមរបាយការណ៏របស់គណៈកម្មាការសុខភាពក្រុងសិនជិនប្រទេសចិន បានចេញផ្សាយនៅថ្ងៃនេះបានអោយដឹងថា កាលពីថ្ងៃទី១០ខែមេសាកន្លងទៅបុរសជនជាតិចិនម្នាក់នេះបានធ្វើដំណើរពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងក្វាងចូវប្រទេសចិន តាមជើងយន្តហោះLQ908។

នៅថ្ងៃទី១១ ខែមេសា រូបគេត្រូវបានផ្ទេរពីទីក្រុងក្វាងចូវទៅកាន់ទីក្រុងសិន ជិន ដោយដាក់នៅដាច់ដោយឡែកពីគេ។នៅថ្ងៃទី១២ខែមេសា លទ្ធផលបានបញ្ជាក់ថា បុរសចិនម្នាក់នេះវិជ្ជមានវីរុស កូវីដ១៩។បច្ចុប្បន្ននេះ បុរសនេះបានផ្ទេរទៅកាន់មន្ទីរពេទ្យធ្វើការព្យាបាលដាច់ដោយឡែកពីគេ។អ្នកដែលប៉ះពាល់ជាមួយជនជាតិចិនខាងលើ គឺជាមនុស្សមួយចំនួនដែលរួមដំណើរតាមជើងយន្តហោះខាងលើ៕

របាយការណ៏របស់គណៈកម្មាការសុខភាព​ក្រុងសិនជិនចេញផ្សាយនៅលើវេបសាយផ្លូវការរបស់ខ្លួននៅថ្ងៃនេះ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង