Yearendyearend1140x150

គ្រោះរញ្ជួយកម្រិត៦.០រ៉ិចទ័របានវាយប្រហារខេត្តស៊ីឈួនបានសម្លាប់មនុស្ស២នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

ចិន៖ ការិយាល័យគ្រប់គ្រងគ្រាអាសន្នលូចូវនៅខេត្តស៊ីឈួនបានឲ្យដឹងថា គិតត្រឹមម៉ោង ៦ ល្ងាច ថ្ងៃទី ១៦ ខែកញ្ញានេះ គ្រោះរញ្ជួយដីកម្រិត៦.០រ៉ិចទ័រ បានវាយប្រហារតំបន់លូសៀនខេត្តស៊ីឈួន បណ្តាលឱ្យមនុស្សស្លាប់ ២ នាក់និងរបួសធ្ងន់ ៣ នាក់ ហើយជាច្រើនខ្នងផ្ទះបានដួលរលំ និងតំបន់ខ្លះកំពុងឋិតនៅក្នុងភាពអាសន្ន។

ក្រុមអ្នកជួយសង្គ្រោះកំពុងស៊ើបអង្កេតអ្នករស់នៅក្នុងផ្ទះ ដែលទ្រុឌទ្រោមពីផ្ទះមួយទៅផ្ទះមួយ ហើយនាំពួកគេទៅកន្លែងតាំងលំនៅថ្មីបណ្តោះអាសន្ន។ តង់បណ្តោះអាសន្នមួយចំនួនត្រូវបានតំឡើងនៅឯកន្លែងតាំងលំនៅថ្មី ហើយប្រជាជនដែលរងគ្រោះមកជ្រកកោននៅទីបណ្ដោះអាសន្ន។

ការិយាល័យគ្រប់គ្រងគ្រាអាសន្នលូចូវ បាននិយយថាថាស្ថានីយ៍រថភ្លើងល្បឿនលឿនលូចូវត្រូវបានផ្អាកផ្លូវហាយវ៉េនិងផ្លូវរថភ្លើងជាតិត្រូវបានបិទ ហើយអាកាសយានដ្ឋានអ៊ីនឡុងកំពុងដំណើរការជាធម្មតា។ ហើយបណ្តាញបំពង់បង្ហូរឧស្ម័នធម្មជាតិចម្ងាយឆ្ងាយមិនត្រូវបានប៉ះពាល់ទេ។ នាពេលបច្ចុប្បន្នការិយាល័យនៃគណៈកម្មាធិការគ្រាអាសន្ននៃទីក្រុងលូចូវ បានណែនាំឱ្យអណ្តូងរ៉ែធ្យូងថ្ម បញ្ឈប់ប្រតិបត្តិការក្រោមដី ហើយជម្លៀសប្រតិបត្តិករក្រោមដីទាំងអស់ចេញ។

អ្នកយកព័ត៌មានបានដឹងពីក្រុមហ៊ុនផ្គត់ផ្គង់ថាមពលរដ្ឋលូចូវថា ខ្សែភ្លើង ៣៥ គីឡូវ៉ុលនិងខ្សែ ១០ គីឡូវ៉ុលចំនួន ២ ខ្សែត្រូវបានស្តារឡើងវិញ ដើម្បីផ្គត់ផ្គង់ថាមពលសរុបចំនួន ៤៦៣ ស្ថានីយ៍និង ៤២.០០០ គ្រួសារ។ ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលរដ្ឋលូចូវ បានធ្វើការត្រួតពិនិត្យពិសេសរាល់ស្ថានីយ៍រងទាំងអស់ នៅក្នុងតំបន់គ្រោះមហន្តរាយ ហើយមិនមានរកឃើញភាពមិនប្រក្រតីផ្សេងទៀតឡើយ។

បន្ទាប់ពីគ្រោះរញ្ជួយដីទីក្រុងលូចូវបានដាក់ចេញនូវការឆ្លើយតបបន្ទាន់កម្រិតទីមួយចំពោះគ្រោះធម្មជាតិរញ្ជួយដី គណៈកម្មាធិការសង្គ្រោះបន្ទាន់ទីក្រុងលូចូវ បានកេណ្ឌកងកម្លាំងនិងក្រុមជួយសង្គ្រោះជាង ២.៩០០ នាក់ ដើម្បីអនុវត្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងតំបន់គ្រោះមហន្តរាយនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង