Yearendyearend1140x150

៧ខែឆ្នាំ២០២១កម្ពុជាទទួលទេសចរណ៍ផ្ទៃក្នុងជាង២លាននាក់ ខណៈភ្ញៀវអន្តរជាតិធ្លាក់ចុះ៩០%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ថោង ខុន  រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍

ភ្នំពេញ៖ រយៈពេល៧ខែក្នុងឆ្នាំ២០២១ កម្ពុជាទទួលបាទេសចរណ៍ផ្ទៃក្នុងសរុបចំនួន ២.៣០០.៨៥១ នាក់ ដែលក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជា ២.១៤៦៩៥៩ នាក់ ថយចុះ ៣៨%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ខណៈទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុបប្រមាណជា ១៥៣៩៩២ នាក់ថយចុះ៩០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានលើកពីគម្រោងដើម្បីបើកទទួលភ្ញៀវទេសចរឡើងវិញ ហើយដើម្បីសម្រេចបានក្រសួងបានស្នើឱ្យមាននូវកត្តាកំណត់សំខាន់២៖ ទី១. កត្តាខាងក្រៅ៖ សំដៅទៅលើកត្តាចិត្តសាស្ត្រ និងទំនោរនៃការសម្រេចចិត្តជាចម្បងរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅទេសចរណ៍ និងការធ្វើដំណើរកម្សាន្ត ពោលគឺការឱ្យតម្លៃខ្ពស់ទៅលើភាពស្អាត អនាម័យ និងមានសុវត្ថិភាព។

ទី២. កត្តាខាងក្នុង៖ សំដៅដល់ការត្រៀមខ្លួនរបស់អាជីវកម្ម ទេសចរណ៍តាម គន្លងប្រក្រតីភាពថ្មី ក្នុងគ្រប់ខ្សែចង្វាក់ផលិតកម្ម នៃវិស័យទេសចរណ៍ដែលមានចំណុចគន្លឹះអាទិភាព គឺត្រូវគិតពីដើមខ្សែ ដល់ចុងខ្សែ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយធ្វើដំណើរ សម្បទាទេសចរណ៍ ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិស្តង់ដា (SOP) រហូតដល់ការធ្វើពិពិធកម្ម ផលិតផលទេសចរណ៍ ស្របតាមបរិបទថ្មីនៃតម្រូវការ និងការផ្គត់ផ្គង់។

ក្រសួងទេសចរណ៍ស្នើសុំឱ្យប្រតិបត្តិករទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ត្រូវធ្វើការសម្របខ្លួន និងកែប្រែគំរូអាជីវកម្មឱ្យស្របតាមបរិបទនៃគន្លងប្រក្រតីភាពថ្មី (New Normal) ជាមួយការបន្តការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគោរពនិងអនុវត្តតាមវិធានសុវត្ថិភាពដែលមានធរមាន ជាពិសេសនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា(SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍។

ជាមួយគ្នានោះ មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានដាក់ចេញសិក្សានិងវាយតម្លៃមូលដ្ឋានលើអត្រានៃការចាក់វ៉ាក់សាំងសំដៅបង្កើតភាពស៊ាំក្នុងសហគមន៍ ២).អត្រានៃការរីករាលដាលជំងឺកូវីដ-១៩ ៣). សមត្ថភាពឆ្លើយតប និងព្យាបាល និងការគ្រប់គ្រងហានិភ័យដែលអាចកើតមានពីវីរុសបំប្លែងថ្មីជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង