Yearendyearend1140x150

សម្តេច ហ៊ុន សែន៖ការចាក់វ៉ាក់សាំងជូនកុមារនឹងនាំភាពសាំក្នុងសហគមន៍ជាង៨០ភាគរយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៥ កញ្ញានេះ បានប្រកាសសម្រេចឲ្យចាក់វ៉ាក់សាំងដល់ កុមារ ចាប់ពីអាយុ ៦ ឆ្នាំ ឡើងទៅ។ ការសម្រេចនេះ ក្នុងគោលបំណងឱ្យកុមារទាំងអស់អាចចូលរៀនឡើងវិញ ហើយយុទ្ធនាការនេះនឹងបើកចាប់ពីថ្ងៃសុក្រ ទី ១៧ នេះដែល ហើយសម្តេចធ្វើសន្និសីទប្រកាសបើកដោយផ្ទាល់នៅវិមានសន្តិភាព។

បើតាមសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ការសម្រេចចាក់វ៉ាក់សាំងជូនកុមារអាយុពី៦ដល់១២ឆ្នាំ គឺសំដៅធានានូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបាននូវការសិក្សារៀនសូត្រ។ល។ហើយប្រសិនបើមិនអាចបើកសាលាបឋមសិក្សាឡើងវិញសម្រាប់កុមាររបស់យើងទេ ប្រៀបបានទៅនឹងការបាត់បង់គ្រឹះមូលដ្ឋាននៃវិស័យអប់រំរបស់យើង។

សម្តេច ហ៊ុន សែន អះអាងថា ម្យ៉ាងទៀត ការចាក់វ៉ាក់សាំងជូនកុមារពីអាយុ៦ឆ្នាំឡើង គឺជាផ្នែកមួយនៃការងារប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងផងដែរ ព្រោះវានឹងនាំអោយមានភាពសាំក្នុងសហគមន៍រហូតដល់ប្រមាណជាង៨០% ដើម្បីទប់ទល់នឹងការវាយលុកពីជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងប្រទេសយើងនិងប្រទេសផ្សេងទៀតនៅលើពិភពលោកទាំងមូល។

សម្តេចបានអំពាវនាវឱ្យអាណាព្យាបាលទាំងអស់ ចូលរួមក្នុងយុទ្ធនាការនេះ ជាពិសេសសម្តេចក៏បានឱ្យក្រសួងសុខាភិបាល ក៏ដូចជាគណៈកម្មការចំពោះកិច្ចវ៉ាក់សាំងទូទាំងប្រទេស និងជាអនុគណៈកម្មការចាក់វ៉ាក់សាំងនៅតាមរាជធានី-ខេត្ត ធ្វើការប្រុងប្រៀបដើម្បីរៀបចំការបែងចែកវ៉ាក់សាំង និងរៀបចំក្រុមគ្រូពេទ្យដើម្បីអនុវត្តនូវការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់សម្រាប់កុមារអាយុពីអាយុ៦ឆ្នាំ ទៅ១២ឆ្នាំ ដែលមានជាង១លាន៨សែននាក់ ដោយចាប់ផ្តើមពីថ្ងៃសុក្រនេះទៅ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង