Yearendyearend1140x150

តាលីបង់បានអំពាវនាវដល់សហគមន៍អន្តរជាតិបន្តផ្តល់ជំនួយដល់អាហ្វហ្កានីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

តាលីបង់៖ ក្រុមតាលីបង់អាហ្វហ្គានីស្ថាននៅថ្ងៃទី ១៤នេះ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តជួយអាហ្វហ្កានីស្ថាន ដោយកុំភ្ជាប់ជំនួយមនុស្សធម៌ទៅនឹងបញ្ហានយោបាយ។

លោក អាមៀ ខាន់ មូតាគី (Amir Khan Mutaki) រដ្ឋមន្ត្រីក្រសួងការបរទេសស្តីទីនៃរដ្ឋាភិបាលតាលីបង់បណ្តោះអាសន្ន បាននិយាយនៅសន្និសីទសារព័ត៌មានមួយថា ប្រជាជនអាហ្វហ្គានីស្ថាននៅតែត្រូវការជំនួយនិងកិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិ ហើយជំនួយមនុស្សធម៌មិនគួរពាក់ព័ន្ធនឹងបញ្ហានយោបាយឡើយ។

លោក មូតាគី បានអំពាវនាវដល់បណ្តាប្រទេស ដើម្បីបន្តផ្តល់ការគាំទ្រដល់អាហ្វហ្កានីស្ថានលើវិស័យដូចជា ការអប់រំសុខភាពជនភៀសខ្លួន និងគ្រោះរាំងស្ងួត ។

លោក មូតាគី បានបញ្ជាក់ថា បុគ្គលិកធ្វើការឲ្យបរទេសដែលបានចាកចេញពីអាហ្វហ្កានីស្ថាននឹងវិលត្រឡប់មកអាហ្វហ្កានីស្ថានវិញ ព្រោះអាហ្វហ្កានីស្ថានគ្មានសង្គ្រាមនិងជម្លោះទៀតទេ។ លោកបានសន្យាធានាសុវត្ថិភាពដល់កម្មករដែលធ្វើការឲ្យបរទេសទាំងអស់។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres បានកោះប្រជុំរដ្ឋមន្ត្រីថ្នាក់ខ្ពស់មួយស្តីពីស្ថានភាពមនុស្សធម៌នៅអាហ្វហ្គានីស្ថាននៅថ្ងៃទី ១៣ នៅទីក្រុងហ្សឺណែវប្រទេសស្វីស ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយអាហ្វហ្កានីស្ថានពីការលំបាកផ្នែកសេដ្ឋកិច្ចរបស់ខ្លួន។

យោងតាមរបាយការណ៍ភាគីទាំងអស់បានសន្យាថា នឹងផ្តល់ជំនួយមនុស្សធម៌សរុបចំនួនជាង ១ ពាន់លានដុល្លារដល់ប្រទេសអាហ្វហ្គានីស្ថាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង