Yearendyearend1140x150
Img 0571

ការចរចា«ដំឡើងប្រាក់ឈ្នួល»កម្មករតតាំងគ្នាខ្លាំងដោយសារមិនចុះសម្រុងតួលេខរួម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី ១៤ កញ្ញានេះ បានបន្តកិច្ច​ប្រជុំជជែកគ្នាកំណត់​តួលេខ ក្នុងការដំឡើងប្រាក់ឈ្នួលគោលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និង ផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។ជាកិច្ចប្រជុំដែលបានធ្វើឡើងក្នុងភាពតានតឹងដោយសារតំណាងភាគីកម្មករ និង និយោជិកមិនចុះសម្រុងគ្នារឿងតួលេខ។

កិច្ចប្រជុំមានការចូលរួមពីតំណាង​រាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ហើយក្នុងកិច្ចប្រជុំផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង៧ រួមមាន ស្ថានភាពគ្រួសារ ការចំណាយក្នុងការរស់នៅ អតិផរណា ផលិតភាពពលកម្ម ភាពប្រជែងឈ្នះនៃប្រទេស ស្ថានភាពទីផ្សារការងារ និងភាពចំណេញនៃវិស័យ។

លោក អាត់ ធន់ ប្រធានសហភាព​ការងារកម្ពុជា បាន​ឱ្យដឹងថា ការប្រជុំរយៈពេលមួយព្រឹកនេះ មានការជជែកវែកញែកគ្នាខ្លាំង​ ដោយខាងនិយោជក​បានបង្ហាញតួលេខថយមកនៅត្រឹមតែ ១៨៣.៤ដុល្លារ ចំណែក​ខាង​សហជីព បាន​រក្សា​តួលេខនៅដដែលចំនួន ២១៤.២ដុល្លារ ដោយលោកបានពន្យល់ក្នុងអង្គប្រជុំ​ទៅលើទឡ្ហីករណ៍ទាំង៧ ដែលស្មើនឹង ១.៦% ដោយគណនាស្មើនឹងទឹកប្រាក់ត្រូវកើន ២២.២ដុល្លារ។

ក្នុងនោះផងដែរ រាជរដ្ឋាភិបាល​ បានបង្ហាញ​តួលេខរបស់ខ្លួនតាម​ការគណនាដូចគ្នាស្មើនឹងតួលេខ ១៩១.៩ដុល្លារតែប៉ុណ្ណោះ។ ដោយសារតួលេខនៃការចរចាមិនឯកភាពគ្នា ក្រុមប្រឹក្សា​អនុញ្ញាតឱ្យភាគីទាំងអស់ ប្រជុំភិភាក្សាគ្នាត ហើយនឹងជជែកគ្នាជាថ្មីម្តងទៀតនៅថ្ងៃទី២១ កញ្ញា ២០២១ ខាងមុខនេះ។

សូមជម្រាបថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរៀងរាល់ឆ្នាំ។ រហូតដល់ពេលនេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាឆ្នាំ២០២១ មានចំនួន​១៩២ដុល្លារ ក្នុងមួយខែ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង