Yearendyearend1140x150

គណៈអចិន្រ្តៃយ៍ព្រឹទ្ធសភានឹងប្រជុំពិនិត្យច្បាប់«ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»នៅថ្ងៃទី១៦ មេសា

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៦ មេសា ឆ្នាំ ២០២០ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា។

គួរបញ្ជាក់ថា រដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ មេសា ឆ្នាំ២០២០ បានសម្រេចអនុម័តលើ «សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដែលរៀបចំដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិពេលដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន។ ច្បាប់នេះត្រូវបានសមាជិកសភាទាំងអស់បោះឆ្នោតគាំទ្រក្រោមសំឡេង១១៥ លើ១១៥សំឡេង។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានចំនួន៥ជំពូក និងចែកចេញ១២មាត្រា។ បើផ្អែកតាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ នឹងដាក់ពិន័យធ្ងន់ធ្ងរដល់ជនណាដែលរារាំងកិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលនាំឲ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ ដោយត្រូវប្រឈមជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ និងពិន័យជាប្រាក់រាប់សិបលានរៀល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង