Yearendyearend1140x150

លោក វ៉ាង យី ស្នើឱ្យកម្ពុជាជួយគ្រប់គ្រង«កាស៊ីណូអនឡាញ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋចិន ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី១៣ កញ្ញា

ភ្នំពេញ៖ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និង ជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនស្នើអោយសមត្ថកិច្ចកម្ពុជាជួយគ្រប់គ្រង Casino online។ការស្នើសុំនេះ ធ្វើឡើងក្នុងពេលឯកឧត្តម ជួបសន្ទនា និង រៀបចំអាហារការងារពេលព្រឹកជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

នៅក្នុងកិច្ចសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី១៣ កញ្ញា ឯកឧត្តម វ៉ាង យី ស្នើអោយសមត្ថកិច្ចកម្ពុជាជួយគ្រប់គ្រង Casino online។ការស្នើនេះ ដើម្បីកុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន។

សុំណើរនេះ ត្រូវបានឆ្លើយតបភ្លាមៗពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។សម្រាប់ឯកឧត្តម ហោ ណាំហុង Casino online សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដ៏ខ្ពង់ខ្ពស់លុបបំបាត់ តាំងពីឆ្នាំទៅរួចហើយ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០១៩ បានប្រកាសបិទកាស៊ីណូតាអនឡាញគ្រប់ប្រភេទ។ការបិទនេះដោយរដ្ឋាភិបាលយល់ថា វិស័យកាស៊ីណូអនឡាញមិនផ្ដល់ប្រយោជន៍ឱ្យកម្ពុជាប៉ុន្មានទេ ផ្ទុយទៅវិញកាស៊ីណូអនឡាញនេះ ក៏នាំមកនូវការប្រឈមដូចជា ឧក្រិដ្ឋកម្ម កាលាងលុយកខ្វក់ជាដើម ដែលអាចធ្វើប៉ះពាល់ដល់សង្គម។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង